
គ្រូបង្វឹកលោក Unai Emery បានបង្ហាញក្តីសុបិន្តចង់ឈ្នះពាន UCL ក្រោយពីចូលមកដឹកនាំ Aston Villa បានជិត១ឆ្នាំ។ អតីតគ្រូបង្វឹក Sevilla ដែលធ្លាប់ដឹកនាំពួកគេលើកពាន Europa League ៣ដងជាប់គ្នា បានចូលមកដឹកនាំក្រុមក្លឹបក្រោយបញ្ចប់តំណែងអតីតអ្នកចាត់ការទូទៅលោក Steven Garrard ខែតុលា២០២២ ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Unai Emery បានបន្តជួយអោយ Aston Villa ត្រលប់ពីឈរនៅចំណាត់ថ្នាក់ទី ១៧ អោយឡើងមកឈរនៅលេខរៀង ទី៥នា ពេលបច្ចុប្បន្ន។ពោលគឺក្រោយពីក្រុមដែលមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេស បានលត់ក្រុមភ្ញៀវញញួរធំ West Ham Utd ក្នុងលទ្ធផល ៤ទល់និង១សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅយប់ថ្ងៃអាទិត្យ។
Douglas Luiz គឺជាកីឡាករអន្តរជាតិប្រេស៊ីលរបស់Aston Villa ដំបូងគេដែលស៊ុតបញ្ចូលទីបាន ៦ ប្រកួតជាប់ៗគ្នានៅ Villa Park ក្នុងក្របខណ្ឌ Premier League ដោយបំបែកកំនត់ត្រាអតីតខ្សែប្រយុទ្ធទ្រីនីដាត Dwight Yorke ដែលធ្លាប់ស៊ុតបាន៥ដងក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្ន Aston Villa បានកត់ត្រាជ័យជំនះ១១លើកជាប់គ្នាក្នុង ផ្ទះនិង មានគម្លាតត្រឹមពីរពិន្ទុប៉ុណ្ណោះពីក្រុមTop-៤ ចាប់តាំងពីពួកគេធ្លាប់ធ្វើបានកំនត់ត្រាឈ្នះ ១៣ដង ជាប់គ្នាក្នុងឆ្នាំ ១៩៨៣ និងបានឈ្នះ Champion League នៅពេលនោះ។ Aston Villa ក៏បានឈានដល់វគ្គជម្រុះចុងក្រោយ ក្របខណ្ឌ Uefa Conference League រដូវកាលនេះផងដែរ។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



