
ម្ចាស់ជើងឯកក្របខណ្ឌ Premier League គឺក្រុមមេឃខៀវ Man. City ពិតជាស្រេកឃ្លានជ័យជំនះឡើងវិញនៅពេលដែលពួកគេស្វាគមន៍ Brighton & Hove Albion មកកាន់កីឡដ្ឋាន Etihad នៅទឹកដី Etihad វេលាម៉ោង ០៩យប់ថ្ងៃសៅរ៏ស្អែកេនះ។ខណៈពេលដែល Citizens កំពុងព្យាយាមដើម្បីជៀសវាងការបរាជ័យក្នុងក្របខ័ណ្ឌកំពូលជាលើកទីបីជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៦ក្រុមរហស្សនាមសត្វរំពេរ សង្ឃឹមថានឹងបញ្ចប់ការប្រកួតដែលមិនបួនលើកគ្រប់ការប្រកួតទាំងអស់ក្នុងពេលនេះផងដែរ។ បច្ចុប្បន្ន Man.City ឈរនៅលេខរៀងទី ៣ ខណៈ Brighton ឈរ នៅលេខរៀងទី ៦មានគម្លាតពីគ្នាត្រឹម២ពិន្ទុប៉ុណ្ណោះ។
១.ប្រវត្តិជួបគ្នា
Brighton បានចាញ់ ១០ លើកក្នុងចំណោម ១២ ប្រកួត Premier League របស់ពួកគេជាមួយ Manchester City ។
ពួកគេបានឈ្នះតែមួយលើកគត់ពេលប៉ះក្រុម ក្នុងលីក។ Manchester City នៅមិនទាន់ចាញ់ការប្រកួតលីគ
ក្នុងផ្ទះជាមួយ Brighton ទេ។
២.ពត៌មានក្រុមMan.City (ម្ចាស់ផ្ទះ)ខ្
ខ្សែបម្រើឆ្នើម Kevin De Bruyne បន្តអវត្តមានរហូតដល់ចុងឆ្នាំនេះ ខណៈខ្សែបម្រើ Rodri ដែលបានជាប់ពិន័យព្យួរបីប្រកួតនឹងត្រលប់មកចូលលេងវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Stones, Dias, Gvardiol; Rodri, Kovacic; Foden, Alvarez, Grealish; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមBrighton (ភ្ញៀវ)
Brighton អាចនឹងគ្មានកីឡាកររហូតដល់ទៅបួននាក់សម្រាប់ការធ្វើដំណើរទៅ Manchester និង
មិនត្រូវបានរំពឹងថានឹងត្រលប់មកវិញប៉ុន្មានសប្តាហ៍នោះទេ បន្ទាប់ពីរបួសសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSteele; Veltman, Dunk, Webster, March; Baleba, Gross; Adingra, Pedro, Mitoma; Ferguson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣ : ១ Brighton
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



