
បរទេស៖ កីឡាករបាល់ទាត់ម្នាក់បានទទួលកាតពណ៌ស ក្នុងលីគអាជីពលំដាប់ទី៥នៃប្រទេសព័រទុយហ្គាល់។ ខ្សែការពារម្នាក់បានទទួលរងសម្ពាធនៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួនឯង និងភ្លាត់ស្នៀតធ្វើដួល ខណៈវាបានធ្វើឲ្យខ្សែប្រយុទ្ធរបស់ក្រុមគូប្រកួតរបស់ពួកគេទទួលបានឪកាសមាសក្នុងការបញ្ចប់ទី ប៉ុន្តែត្រូវបានប៉ះទង្គិចគ្នាជាមួយនឹងអ្នកចាំទី។ ទោះបីជាយ៉ាងណាមិញនៅក្នុងឪកាសមួយទល់មួយបែបនេះជាមួយនឹងអ្នកចាំទីគឺអាជ្ញាផ្តល់អាទិភាពដល់អ្នកចាំទីច្រើនជាង ខណៈគាត់ក៏បានដកកាតដែលមានពណ៌សឲ្យទៅខ្សែប្រយុទ្ធនោះ។ កាតពណ៌សនេះគឺតំណាងឲ្យការប្រកួតបែប Fair Play ពោលគឺមានមិនមានជាការបម្រាមអ្វីមួយដល់កីឡាករដែលទទួលបានកាតមួយនេះឡើយ វាគ្រាន់តែជារំលឹកដល់កីឡាករប៉ុណ្ណោះ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



