

អេស្បាញចង់សម្លឹងរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានចំណាត់ថ្នាក់កំពូលក្នុងពូល A នៃវគ្គជម្រុះ Euro ២០២៤ នៅពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Ullevaal Stadion ក្នុងទីក្រុង Oslo ដើម្បីជួបជាមួយន័រវែសដែលជាម្ចាស់ផ្ទះនៅវេលាម៉ោង១:៤៥នាទីទាបភ្លឺឈានចូលថ្ងៃចន្ទស្អែកនេះ។ជួបគ្នាលើកដំបូងសម្រាប់វគ្គជម្រុះនេះក្នុងនាមជាម្ចាស់ផ្ទះ អេស្បាញបានផ្តួលន័រវេក្នុងលទ្ធផល ៣ទល់និង០ កាលពីប្រាំពីរខែមុន នៅទីក្រុង Malaga ។បច្ចុប្បន្នអេស្បាញឈរនៅលេខរៀងទី២ប្រកួតបាន៥ដងមាន ១២ពិន្ទុ និងមានគម្លាត ៣ពិន្ទុពីក្រុមលេខ១ស្កុតឡេនដែលមិនទាន់ ធានាកៅអី១០០ភាគរយទៅអាឡឺម៉ង់ទេ ក្រោយចាញ់អេស្បាញនៅពាក់កណ្តាលសប្តាហ៏នេះ។សម្រាប់ន័រវេ វិញការប្រកួតនេះសំខាន់ណាស់ព្រោះ៣ពិន្ទុនិងនាំអោយពួកគេឡើងមកឈរនៅលេខរៀទី២លើអេស្បាញវិញ។
១.ប្រវត្តិជួបគ្នា
Norwa បានយកឈ្នះអេស្ប៉ាញតែម្តងគត់ក្នុងការជួបគ្នាចំនួនប្រាំបួនដងរវាងភាគីទាំងពីរ។ វាជាការទទួលជ័យជម្នះ ១-0 ក្នុង
ឆ្នាំ ២០០០នៅ Euro។អេស្ប៉ាញមិនស្គាល់ចាញ់សោះក្នុងការជួបគ្នា៥លើកចុងក្រោយជាមួយន័រវែស ដោយឈ្នះ៤ និងស្មើ១។
២.ពត៌មានក្រុមន័រវេ(ម្ចាស់ផ្ទះ)
ខ្សែប្រយុទ្ធClub Brugge គឺកីលាករ Antonio Nusa ដែលប្តូរចូលជាកីឡាករបម្រុងនិងធ្វើបាន Assist ក្នុងការប្រកួតឈ្នះCyprus ៤ទល់និង០ អាចចាប់ផ្តើមជម្រើសដំបូងដោយចាប់ដៃគូជាមួយ Ola Solbakken សម្រាប់ការប្រកួតនេះ។ ក្រៅពីនោះកីឡាករផ្សេងទៀតមិនមានបញ្ហានោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNyland; Ryerson, Ajer, Ostigard, Meling; Odegaard, Berge, Aursnes; Sorloth, Haaland, Nusa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមអេស្បាញ(ភ្ញៀវ)
ខ្សែការពារ Barcelona កីឡាករ Alejandro Balde ត្រូវបានដកចេញនៅពាក់កណ្តាលតង់ទី១នៃជ័យជម្នះ ២ទល់និង០ លើស្កុតឡែន ហើយនឹងត្រូវជំនួសដោយ Fran Garcia ។ សម្រាប់ខ្សែប្រយុទ្ធស្លាបGranada កីឡាករវ័យក្មេង Bryan Zaragoza មានឪកាសបង្ហាញខ្លួនលើកដំបូងក្នុងអាជីពសម្រាប់ក្រុមជម្រើសជាតិ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSimon; Navas, Le Normand, Laporte, Garcia; Merino, Rodri, Gavi; Torres, Morata, Zaragoza
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ន័រវេ ១:៣ អេស្បាញ
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



