

ដោយទាមទារជ័យជម្នះមួយលើកទៀតដើម្បីកក់កៅអីនៅព្រឹត្តការណ៏ Euro ២០២៤ ខណៈនៅសល់តែពីរប្រកួតទៀត ប៉ុណ្ណោះ នោះ បារាំងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះហូឡង់នៅទីក្រុង Amsterdam ដើម្បីជួបមិត្តរួមពូល B នៅវេលាម៉ោង ១និង៣០នាទិឈានចូលថ្ងៃសៅរ៏វេលាទាប ភ្លឺ ព្រឹកស្អែកនេះ។ គួរបញ្ជាក់ថាសម្រាប់ក្រុមមាន់គកកបារាំង៥ប្រកួតគឺឈ្នះទាំង៥ដងមាន១៥ពិន្ទូ ដោយឈរនៅលេខរៀងទី១ ខណៈហូឡង់ មាន៩ ពីន្ទុឈរនៅចំណាត់ថ្នាក់លេខ២ដូច្នេះចំាបាច់ត្រូវឈ្នះបារាំងផងដែរដើរបន្តក្តីសង្ឃឹមថែមទៀត។
១.ប្រវត្តិជួបគ្នា ២៩លើក បារាំងឈ្នះ១៥ ខណៈហូឡង់ចាញ់១១និងស្មើគ្នា ៣ដង
២.ពត៌មានក្រុមហូឡង់(ម្ចាស់ផ្ទះ)
លោក Ronald Koeman នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួន Sven Botman, Frenkie de Jong, Cody Gakpo និង Matthijs de Ligt សុទ្ធតែមានបញ្ហា។ទោះយ៉ាងណាខ្សែបម្រើ-ប្រយុទ្ធស្លាប Xavi Simons ដែលកំពុងខ្ចីជើងនៅ RB Leipzig អាចនិងចាប់ផ្តើមចូលលេងបាន។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Verbruggen; De Vrij, Van Dijk, Ake; Dumfries, De Roon, Veerman, Blind; Simons, Weghorst, Malen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣

៣.ពត៌មានក្រុមបារំាង(ភ្ញៀវ)
បារាំងនឹងគ្មានខ្សែការពារជម្រើសដំបូងមួយចំនួនដោយ Jules Kounde និង Dayot Upamecano ទាំងពីរតមានបញ្ហារបួស។
William Saliba ក៏របួស ហើយបានដកខ្លួនចេញបន្ទាប់ពី Arsenal ឈ្នះ Manchester City កាលពីចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Pavard, Konate, L. Hernandez, T. Hernandez; Tchouameni, Rabiot; Dembele, Griezmann, Mbappe; Giroud
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ហូឡង់ ១:៣ បារាំង
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ វីរបុរស Manchester United លោក Dwight Yorke និង Paul Scholes យល់ឃើញដូចគ្នាថា ក្លឹបត្រូវតែចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Eberechi Eze ខណៈរូបគេមានតម្លៃខ្លួនប្រមាណ ៦៨លានផោន។ ជាមួយគ្នានេះ Eze មានវ័យ ២៦ឆ្នាំ កំពុងមានភាពលេចធ្លោខ្លាំង គិតចាប់តាំងពីចូលរួមជាមួយ Crystal Palace ក្នុងឆ្នាំ២០២២។ មុនបញ្ចប់រដូវកាល២០២៤/២៥ រូបគេស៊ុតបាន ១៤គ្រាប់ នឹងបង្កើតឱកាស ១១លើក ដល់មិត្តរួមក្រុម ក្រោមការដឹកនាំរបស់លោក Oliver Glasner ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយឈ្នះពាន! តារាឆ្នើម MAN UTD រូបនេះ ប្រកាសវិលមករួមទ្រនំជាមួយក្លឹបវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះ Eze ក៏ជាអ្នកស៊ុតបំបាក់ Man United វគ្គផ្តាច់ព្រ័ត្រ FA Cup […]



