

១.សេចក្តីផ្តើម
ក្រុមនៅលីកកំពូលទាំង២ក្នុងពូល F នៃវគ្គជម្រុះ Euro ២០២៤ នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Ernst Happel Stadion នៅថ្ងៃសុក្រ ខណៈអូទ្រីសដែលជាម្ចាស់ផ្ទះ និងត្រូវទទួលក្រុមភ្ញៀវបែលហ្សិកសម្រាប់ការប្រកួតនៅវេលាម៉ោង ១: ៤៥នាទីទាបភ្លឺឈានចូលថ្ងៃសៅរ៏ស្អេកនេះ។
ប្រទេសទាំងពីរកំពុងឈរនៅលើកំពូលតារាងដូចគ្នាដោយមាន១៣ ពិន្ទុបន្ទាប់ពីការប្រកួតចំនួន ៥ដង ខណៈបែលហ្សិកឈរនៅលេខរៀងទី១ ដោយមានគ្រាប់បាល់ច្រើនជាង១គ្រាប់(១៣ទល់និង១២គ្រាប់)។ដូច្នេះអាចនិយាយបានថាជ័យជម្នះនៅទីនេះនឹងកក់កន្លែងរបស់ពួកគេនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយនៅប្រទេសអាឡឺម៉ង់។
១.ប្រវត្តិជួបគ្នា: ១៥លើកអូទ្រីសឈ្នះបានតែ២និងស្មើ៤ក្រៅពីនោះគឺបែលហ្សិកមិនដែលចាញ់ទេ។
២.ពត៌មានក្រុមអូទ្រីស(ម្ចាស់ផ្ទះ)

ប្រធានក្រុមអូទ្រីសគឺខ្សែការពារស្លាបឆ្វេង David Alaba នឹងត្រូវអវត្តមានសម្រាប់ការប្រកួតអន្តរជាតិនៅខែតុលា បន្ទាប់ពីរបួសសាច់ដុំ។ ដូច្នេះខ្សែបម្រើ Marcel Sabitzer របស់ Borussia Dortmund អាចនិងចូលលេងសម្រាប់ជម្រើសដំបូង ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Schlager; Danso, Daniliuc, Lienhart, Wober; Laimer, Schlager, Seiwald, Sabitzer; Adamu, Gregoritsch
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៣.ពត៌មានក្រុមបែលហ្សិក(ភ្ញៀវ)
Kevin De Bruyne អវត្តមានដោយសាររបួសសរសៃពួរ។Thibaut Courtois កំពុងប្រឈមមុខនឹងការអូសបន្លាយនៅខាងក្រៅ បន្ទាប់ពីជួបរបួសសរសៃពរជង្គង់។ រីឯ ខ្សែប្រយុទ្ធ Leandro Trossard របស់ក្រុម Arsenal ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្រុមក្នុងខែតុលា ដោយសាររបួសសរសៃពួរ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Castagne, Faes, Vertonghen, Theate; Tielemans, Mangala, Onana; Bakayoko, Lukaku, Doku
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អូទ្រី ១:២ បែលហ្សិក
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



