

Wayne Rooney ជៀជាក់ និង បានបេ្តជ្ញាចិត្តដឹកនាំក្លឹប Birmingham City អោយវិលត្រលប់ទៅលេងនៅក្របខណ្ឌ EPL វិញ ។ ការលើកឡើងឡើងបែបនេះគឺបន្ទាប់ពីអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៧ ឆ្នាំត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹបនៅលីកលំដាប់ ទីពីរអង់គ្លេស ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំនិង៦ខែកាលពីថ្ងៃពុធ។

Rooney បានបង្ហាញពីចំណាប់អារម្មណ៏រំភើបដែលមានឪកាសវិលត្រលប់មកដឹកនាំក្លឹបនៅស្រុកកំណើត និងបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈខ្ញុំចង់កសាង Birmingham អោយល្អឡើងវិញព្រោះគឺជាក្លឹបដ៏ធំមួយ។យើងមិនអាចឈរនៅទីនេះយូរច្រើនជាង១០ឆ្នាំនោះទេ យើងមានមហិច្ឆតាត្រលប់ទៅលីកលំដាប់កំពូលវិញនៅពេល ខាងមុខ។ការតែងតាំងខ្សែប្រយុទ្ធប្រវត្តិសាស្រ្តរបស់ Man.Utd លោក Rooney គឺជាការតែងតាំងដំបូងដោយម្ចាស់ក្រុមហ៊ុនអាមេរិកថ្មី Shelby Companies Limited (SCL) ដែលបានចូលកាន់តំណែងកាលពីខែកក្កដា និងបានបញ្ចប់ការដឹកនាំរយៈពេល ១៥ ខែរបស់គ្រូបង្វឹក John Eustace កាលពីថ្ងៃចន្ទ។អាចនិយាយបានថាវាជាការវិលត្រឡប់មកកាន់បាល់ទាត់អង់គ្លេសវិញសម្រាប់ Rooney និងជាក្លឹបទីបីក្នុងអាជីពជាគ្រូបង្វឹកក្រោយព្យួរស្បែកជើងពីបាល់ទាត់ បន្ទាប់ពីធ្លាប់ដឹកនាំ Derby County ហើយថ្មីៗចុងក្រោយនេះគឺក្លឹបនៅសហរដ្ឋអាមេរិកគឺ DC United ដែលគាត់បានចាកចេញកាលពីដើមខែតុលានោះ។
Birmingham បច្ចុប្បន្ននៅឈរលេខរៀងទីប្រាំមួយសម្រាប់លីកលំដាប់ទីពីរ ខណៈក្រោយការសម្រាកប្រកួតជម្រុះEuro ២០២៤ កាតព្វកិច្ចរបស់ Rooney និងត្រូវដឹកនាំក្រុមជួបម្ចាស់ផ្ទះ Middlesbrough ដែលគ្រប់គ្រងដោយអតីតមិត្តរួមក្រុមបិសាចក្រហមគឺ Michael Carrick នៅថ្ងៃទី ២១ ខែតុលាខាងមុខនេះ។
ប្រភព:BBC

ក្រុមហង្សក្រហម Liverpool បានច្រានចោលសំណើពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]



