
(អេស៉្បាញ)៖ យោងតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona នៅតែជំពាក់បំណុល ដែលសរុបជាទឹកប្រាក់ច្រើនជាង ២០០លានអឺរ៉ូ លើតម្លៃផ្ទេរកីឡាកររបស់ក្លឹប Manchester City និង Leeds United។ បន្ថែមពីនេះ បំណុលភាគច្រើនទាក់ទងនឹងកិច្ចព្រមព្រៀង ដែលបានបញ្ចប់ក្រោមការដឹកនាំរបស់លោក Joan Laporta ខណៈ Barca មិនទាន់បានសងទឹកប្រាក់ ១៦លានអឺរ៉ូទៅ Ajax សម្រាប់ការចុះហត្ថលេខាលើ Frenkie de Jong ក្នុងឆ្នាំ ២០១៩។ ទន្ទឹមនឹងនេះដែរ វាត្រូវបានគេអះអាងថា Barca ក៏នៅជំពាក់ចំនួនតិចតួចលើតម្លៃកីឡាករ Neto, Emerson Royal, Miralem Pjanic និងកីឡាករផ្សេងទៀតផងដែរ។ មិនតែប៉ុណ្ណោះ ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះជំពាក់ ៣៨លានអឺរ៉ូដល់ Leeds ក្នុងរយៈពេលខ្លីលើការទិញខ្សែបម្រើស្លាប Raphinha ក៏ដូចជាតម្លៃរយៈពេលវែងចំនួន ២៤លានអឺរ៉ូ ទៅឱ្យ Sevilla សម្រាប់ Jules Kounde សូម្បីតែតម្លៃខ្លួន Ferran Torres ក៏នៅខ្វះ ២៦លានអឺរ៉ូ ដល់ Man City ផងដែរ និងសរុបប្រហែល ៥សែនអឺរ៉ូ ដល់ក្លឹបចំនួនប្រាំពីរផ្សេងទៀត។
ជម្រាបដែរថា កីឡាករជាច្រើនបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ហើយ Barca បានប្រើប្រាស់ «ផ្នែកហិរញ្ញវត្ថុ» រួមទាំងការលក់សិទ្ធិទូរទស្សន៍មួយចំនួនរបស់ខ្លួន ដើម្បីយកសាច់ប្រាក់ត្រឡប់មកវិញ។ ជាក់ស្តែង ក្រុមរបស់លោក Xavi បានប្រើប្រាស់ទីផ្សារខ្ចីជើងបានយ៉ាងល្អក្នុងការនាំយក Joao Cancelo និង Joao Felix មករួមក្រុម ខណៈពេលដែលពួកគេបានចាប់យកខ្សែបម្រើ Ilkay Gundogan ដែលឈ្នះពានរង្វាន់ UEFA Champions League នៅពេលដែលកិច្ចសន្យារបស់គាត់នៅ Manchester City ផុតកំណត់។ បច្ចុប្បន្នភាព Barcelona កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៣ នៅ La Liga ដោយទទួលបាន ២១ពិន្ទុ ពីការប្រកួតចំនួន ៩ លើករបស់ពួកគេនៅរដូវកាលនេះ។ ក្រុមរបស់លោកគ្រូ Xavi ក៏បានឈ្នះការប្រកួតវគ្គចែកពូល UEFA Champions League ទាំងពីរលើកផងដែរ៕
ប្រភព៖ sportbible

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


