
សហព័ន្ធទំនងជាផ្តល់សញ្ជាតិឲ្យកីឡាករបរទេសម្នាក់ទៀតក្នុងពេលឆាប់ៗនេះ
ទំហំអក្សរ
តូច
ធំ
ខ្សែប្រយុទ្ធ Privat Mbarga វ័យ៣១ឆ្នាំ ទទួលបានសញ្ជាតិខ្មែរជាផ្លូវការណ៍សម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup 2026 និង AFC ជុំទី១ ។ គួរបញ្ជាក់ថា Privat ធ្លាប់បានលេងឲ្យក្លឹបនៅប្រទេសកម្ពុជាជាច្រើនតាំងពីឆ្នាំ២០១៣ ដ៏ធ្លាប់ឈ្នះស្បែកជើងមាសនៅក្នុងលីគកម្ពុជាពីរដងនៅឆ្នាំ២០១៩ និង២០២០ ។ Privat ក្លាយជាកីឡាករទី២ហើយដែលទទួលបានសញ្ជាតិខ្មែរបន្ទាប់ពីខ្សែបម្រើ Yudai Ogawa ។ យ៉ាងណាមិញបើយោងតាមប្រភពមួយមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា មិនត្រឹមតែកីឡាករ២រូបនេះឡើយដែលសហព័ន្ធផ្តល់សញ្ជាតិ ប៉ុន្តែសហព័ន្ធកំពុងមានផែនការវែងឆ្ងាយ ដោយមានពាក្យចរចាមរាមថា នឹងអាចផ្តល់សញ្ជាតិកីឡាករយ៉ាងហោចណាស់៤-៥នាក់បន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ហើយកីឡាករទី៣ដែលនឹងទទួលបានសញ្ជាតិនោះគឺអាចនឹងជាខ្សែការពារឆ្នើមម្នាក់នៅក្នុងក្លឹបភ្នំពេញក្រោន។

អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible
No posts