
ខ្សែប្រយុទ្ធស្លាបក្រុមកាំភ្លើងធំ Arsenal កីឡាករ Bukayo Saka ត្រូវបានដកចេញពីការប្រកួតរបស់ក្រុមតោកំណាចអង់គ្លេស ដោយសារបញ្ហា របួស សរសៃពួរជើង។Saka វ័យ២២ឆ្នាំ បានខកខានបង្ហាញខ្លួនចាប់តាំងពីក្រុមលោក Mikel Arteta បានទទួលជ័យជម្នះក្នុងលទ្ធផល ១ទល់និង០ នៅ ក្របខណ្ឌ Premier League លើក្រុមជើងឯក Man. City កាលពីថ្ងៃអាទិត្យមកម្លេះ។
សហព័ន្ហបាល់ទាត់អង់គ្លេសហៅកាត់ថា FA បានបញ្ជាក់ថាSaka បានដកខ្លួនចេញហើយបន្ទាប់ពីត្រូវបានវាយតម្លៃដោយក្រុមវេជ្ជសាស្រ្តរបស់អង់គ្លេសហើយនឹងមិនត្រូវបានយកបេក្ខភាពកីឡាកផ្សេងរូបណាមួយមកជំនួសគេក្នុងក្រុមដែលមានកីឡាករចំនួន ២៥ នាក់នោះទេ។អង់គ្លេសត្រូវប៉ះអូស្ត្រាលីនៅថ្ងៃទី ១៣ ខែតុលា មុនពេលប៉ះអ៊ីតាលីក្នុងវគ្គជម្រុះជើងឯកអឺរ៉ុប ២០២៤ បួនថ្ងៃក្រោយមក។
ប្រភព:BBC
វីដេអូ:

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



