
ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ នឹងត្រូវប្រកាសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៨ ពោលគឺក្រោយពី ការប្រជុំ សម្រេច ព្រមព្រៀងដែលនិងធ្វើឡើងដោយ Uefa នៅប្រទេសស្វីសនៅថ្ងៃអង្គារស្អែកនេះការដេញថ្លៃ របស់ប្រទេសទាំងប្រាំ ឥឡូវនេះ កំពុង ដំណើរការដោយមិនមានការជំទាស់បន្ទាប់ពីប្រទេសទួរគីបាន ដកខ្លួនចេញពីដំណើរការកាលពីសប្តាហ៍មុន។សេចក្តីថ្លែងការណ៍ រួមកាលពីសប្តាហ៍មុនពីសមាគមជាតិទាំងប្រាំនៃប្រទេសអង់គ្លេស ស្កុតឡេន វេលស៍ អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់បាននិយាយថា :នេះគឺជាពេលវេលាដ៏គួរឱ្យរំភើប ហើយយើងមានសំណើ Euro ២០២៨ដ៏គួរឱ្យទាក់ទាញសម្រាប់ Uefa ។
ទោះយ៉ាងណាទួរគីបានចាប់ដៃគូជាមួយម្ចាស់ជើងឯក Euro ២០២០ គឺអ៊ីតាលីដើម្បីដេញថ្លៃរួមគ្នាធ្វើជាម្ចាស់ផ្ទះសម្រាប់ការដេញថ្លៃ Euro ២០៣២ គឺប្រទេសអ៊ីតាលី ក្នុងខែកក្កដាហើយការដេញថ្លៃរបស់ប្រទេសទាំងពីរកំពុងដំណើរការដោយមិនមានការជំទាស់ ប៉ុន្តែនៅតែត្រូវការ ការវាយតម្លៃ និងយល់ព្រមជាផ្លូវការពី UEFA។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


