Close
Featured-Image
UEFA សម្រេចលើកពេលប្រកួតព្រឹត្តការណ៍បាល់ទាត់មួយចំនួននៅអ៊ីស្រាអែល
ទំហំអក្សរ
តូច
ធំ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានពន្យារពេលការប្រកួតទាំងអស់ដែលបានគ្រោងទុកក្នុងប្រទេស​អ៊ីស្រាអែលក្នុងអំឡុង​ពេលពីរសប្តាហ៍បន្ទាប់ ចំពេល​មានភាពតានតឹងកើនឡើងនៅក្នុងតំបន់។រដ្ឋាភិបាលបាននិយាយថា ជនជាតិអ៊ីស្រាអែលជាង នាក់ត្រូវបាន​សម្លាប់នៅក្នុងការវាយប្រហារ​ពីតំបន់​ហ្គាហ្សា​ជាមួយ​ពួកជីវពល​ហាម៉ាស់ចាប់តាំងពីថ្ងៃសៅរ៍។UEFA បាននិយាយថាការប្រកួតជម្រុះ Euro 2024 របស់អ៊ីស្រាអែលទល់នឹងស្វីសនៅ​ថ្ងៃ​ព្រហស្បតិ៍គឺ​ស្ថិតក្នុង​ចំណោមការ​ប្រកួតដែលត្រូវ​បានពន្យារពេល “ដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្ន” ។ស្ថាប័នគ្រប់គ្រង​បាល់ទាត់អឺរ៉ុប​និយាយ​ថាកាលបរិច្ឆេទ​ថ្មីនឹង​ត្រូវ​បានរៀបចំ​ឡើងវិញក្រោយហេតុការណ៏ស្ងប់ស្ងាត់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

DNA Explainer: The 'Gaza' issue? Real reason behind Israel-Palestine conflict

European soccer's governing body UEFA postpones upcoming games in Israel | CBC Sports

កាលវិភាគដែលត្រូវលើកពេលនោះមានដូចជាវគ្គជម្រុះជើងឯកអឺរ៉ុបឆ្នាំ 2024 ដែលនិងធ្វើឡើងនៅថ្ងៃទី ១២ ខែតុលា៖ អ៊ីស្រាអែល ប៉ះ ស្វីសវគ្គជម្រុះពានរង្វាន់ European U-២១ Championship ២០២៥ធ្វើឡើនៅថ្ងៃទី ១២ ខែតុលា: អ៊ីស្រាអែល v អេស្តូនី និង ១៧ តុលា៖ អ៊ីស្រាអែល ប៉ះ អាល្លឺម៉ង់ដើម្បី​ជ្រើស​​រើស​ជើងឯកទ្វីបអ៊ឺរ៉ុបអាយុក្រោម១៧ឆ្នាំ សម្រាប់ឆ្នាំ២០២៤ និង ថ្ងៃទី ១១-១៧ ខែតុលា៖ ការប្រកួតខ្នាតតូចដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល បែលហ្សិក ហ្គីប្រាលតា និងវេលស៍។ UEFA ក៏បាននិយាយថាខ្លួននឹង វាយតម្លៃ ស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីមើលថាតើការប្រកួតជម្រុះជើងឯកអឺរ៉ុបរបស់អ៊ីស្រាអែល នៅកូសូវ៉ូ នៅតែ អាចប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែតុលារឺយ៉ាងណានោះ។

ប្រភព:BBC

Topics
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031