Close
Featured-Image
ក្លឹប Sevilla សម្រេចបណ្តេញគ្រូបង្វឹកលោក ​Jose Luis Mendilibar ចេញពីតំណែង
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ ក្លឹប Sevilla បានបណ្តេញគ្រូបង្វឹកលោក Jose Luis Mendilibar ចេញពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមលេងឈ្នះបានតែពីរលើកប៉ុណ្ណោះ ពីការប្រកួតបើកឆាកចំនួន ៨ប្រកួត នៃរដូវកាល La Liga ២០២៣/២៤។ អ្នកចាត់ការវ័យ ៦២ឆ្នាំរូបនេះ បានជួយដឹកនាំ Sevilla ចេញពីការកាត់ចោលពីលីគ នៅពេលដែលគាត់ត្រូវបានតែងតាំងនៅក្នុងខែមីនា។ បន្ថែមពីនេះ គាត់ក៏បានដឹកនាំ Sevilla ឱ្យឈ្នះពានរង្វាន់ Europa League ជាលើកទី៧ ហើយទទួលបានសិទ្ធិក្នុងការទៅលេងនៅ UEFA Champions League រដូវកាលនេះផងដែរ។ Sevilla នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមកំពូលតារាង Real Madrid នៅថ្ងៃទី២១ ខែតុលា មុនពេលជួបក្រុម Arsenal ក្នុងក្របខ័ណ្ឌ Champions League ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួររំលឹកដែរថា លោក Mendilibar បានជួយ Sevilla យកឈ្នះ Manchester United និង Juventus ក្នុងដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន ដែលក្រុមរបស់គាត់បានឈ្នះដោយការស៊ុតបាល់ប៉េណាល់ទីទល់នឹងក្រុម Roma របស់លោក Jose Mourinho ដើម្បីពង្រីកចំនួនកំណត់ត្រាផ្ទាល់ខ្លួន៕

ប្រភព៖ BBC ចុះផ្សាយថ្ងៃទិ០៩ ខែតុលា ឆ្នាំ២០២៣

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031