ខ្សែប្រយុទ្ធឆ្នើមម្នាក់ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេស
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានកោះហៅខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa សម្រាប់ការប្រកួតក្នុងខែនេះជាមួយក្រុមអូស្ត្រាលី និង ក្រុមអ៊ីតាលី នៅកីឡដ្ឋាន Wembley ។ Watkins បានបង្ហាញខ្លួនចុងក្រោយសម្រាប់ប្រទេសអង់គ្លេសក្នុងខែមីនា ឆ្នាំ ២០២២ ហើយបានបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងរដូវកាលនេះជាមួយនឹងការស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹងក្រុម Brighton កាលពីថ្ងៃសៅរ៍កន្លងទៅ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អង់គ្លេសនឹងប៉ះអូស្ត្រាលីក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ និង ជួបជាមួយអ៊ីតាលីក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ ទន្ទឹមនឹងនេះ កីឡាករវ័យ២៧ឆ្នាំ បាននិយាយថា គាត់មិនគិតថាគាត់ «នឹងធ្វើបានទៀតនោះទេ» ដើម្បីទទួលបានការហៅត្រឡប់មកវិញបែបនេះ បន្ទាប់ពីគាត់ស៊ុតបាន ៧គ្រាប់និង assists ៣ដងក្នុង ១១ប្រកួត នារដូវកាលនេះ៕

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣
Article Tags
Related Articles
(អង់គ្លេស)៖ លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសបានកោះហៅខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa សម្រាប់ការប្រកួតក្នុងខែនេះជាមួយក្រុមអូស្ត្រាលី និង ក្រុមអ៊ីតាលី នៅកីឡដ្ឋាន Wembley ។ Watkins បានបង្ហាញខ្លួនចុងក្រោយសម្រាប់ប្រទេសអង់គ្លេសក្នុងខែមីនា ឆ្នាំ ២០២២ ហើយបានបន្តការចាប់ផ្តើមដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ក្នុងរដូវកាលនេះជាមួយនឹងការស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹងក្រុម Brighton កាលពីថ្ងៃសៅរ៍កន្លងទៅ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអង់គ្លេសនឹងប៉ះអូស្ត្រាលីក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ និង ជួបជាមួយអ៊ីតាលីក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ ទន្ទឹមនឹងនេះ កីឡាករវ័យ២៧ឆ្នាំ បាននិយាយថា គាត់មិនគិតថាគាត់ «នឹងធ្វើបានទៀតនោះទេ» ដើម្បីទទួលបានការហៅត្រឡប់មកវិញបែបនេះ បន្ទាប់ពីគាត់ស៊ុតបាន ៧គ្រាប់និង assists ៣ដងក្នុង ១១ប្រកួត នារដូវកាលនេះ៕

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣