Close
Featured-Image
Prediction: Newcastle អាចទប់ទល់ពីក្រុមមានបទពិសោធន៏ច្រើនជាងខ្លួនគឺ PSG បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមជើងឯកបារាំង ប្រកួតជាមួយក្រុម Paris Saint-Germaiក្នុងនាមជាភ្ញៀវនិងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន St James’ Park សម្រាប់ ការប្រកួតក្របខ័ណ្ឌ Champions League ក្នុងពូល F នៅវេលាម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ ជាមួយក្រុមម្ចាស់ផ្ទះ Newcastle ។សម្រាប់ក្រុមអង់គ្លេស​ដែល​ដឹកនាំដោយគ្រូបង្វឹកលោក Eddie Howe បានត្រឹមប្រកួតស្មើ AC Milan វគ្គបើកឆាកខណៈក្រុមលោក luis Enrique បានយកឈ្នះលើក្រុម Borussia Dortmund ដោយលទ្ថផល ២ទល់និង០។រីឯការប្រកួតគ្រប់ក្របខណ្ឌវិញ ក្រុមទាំងពីរធ្វើបានល្អប្រហាក់ប្រហែលគ្នាដោយ Newcastle ទទួលបានជ័យជំនះ៤និងស្មើ១ចាញ់១ ខណៈ PSG​ក៏ដូចគ្នា។
១.ប្រវត្តិជួបគ្នា
Newcastle United មិនដែលប្រកួតជាមួយ PSG នៅលើឆាកUCLអ៊ឺរ៉ុបទេ ហើយនឹងត្រូវសម្របខ្លួនទៅនឹងគូប្រជែងថ្មីដ៏ខ្លាំងមួយនៅសប្តាហ៍នេះ។
Newcastle United បានឈ្នះតែបីប្រកួតប៉ុណ្ណោះក្នុងចំណោម ១២ប្រកួតចុងក្រោយដែលធ្លាប់លេងទល់និងក្លឹបបារាំង តែមិនដែលជួប PSG​ ឡើយ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

EPL 2023: Premier League, Newcastle United, analysis, Eddie Howe, review, Joelinton, Bruno Guimaraes, defensive record, clean sheets, stats, team photos, latest, updates, news
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Newcastle មិនមានវត្តមានកីឡាករ Sven Botman, Harvey Barnes និង Joe Willock សម្រាប់ការប្រកួត Champions League ក្នុងផ្ទះលើកដំបូងរបស់ពួកគេ។
រីឯ Joelinton និង Callum Wilson នឹងត្រូវវាយតម្លៃមុនពេលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPope; Trippier, Schar, Lascelles, Burn; Longstaff, Tonali, Guimaraes; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Newcastle United vs PSG Live Stream, Telecast | UCL 2023-24 Live Stream, Telecast
៣.ពត៌មានក្រុម(ភ្ញៀវ)
Luis Enrique មិនមានវត្តមាន Nuno Mendes, Sergio Rico និង Marco Asensio ខណៈ Presnel Kimpembe បានត្រលប់មកហ្វឹកហាត់វិញ ប៉ុន្តែមិនទាន់​ត្រៀមខ្លួនរួចរាល់ក្នុងការដាក់បញ្ចូល។រីឯអ្នកចាំទី Keylor Navas កំពុងមានបញ្ហាខ្នងហើយនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Donnarumma; Hakimi, Marquinhos, Skriniar, Hernandez; Vitinha, Ugarte, Zaire-Emery; Dembele, Kolo Muani, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ១:២ PSG
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031