
Bayern Munich មានបំណងចង់បានជ័យជម្នះជាប់ៗគ្នាក្នុងយុទ្ធនាការ Champions League ពូល A របស់ពួកគេពេលធ្វើដំណើរទៅសួរសុខទុក្ខ Copenhagen ប្រទេសដាណឺម៉ាកនៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធនេះវេលាម៉ោង ២រំលងអធ្រាត។ គួររំលឹកថាម្ចាស់ជើងឯក Bundesliga បានកត់ត្រាជ័យជម្នះ ៤ទល់និង៣ លើក្រុម Man. United ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីខែមុន ខណៈដែល Copenhagen បានត្រឹមស្មើ២ទល់និង២ជាមួយក្រុមយក្សទួរគី Galatasaray ។ សម្រាប់ Copenhegen ៦ប្រកួតនៅគ្រប់ក្របខណ្ឌដំបូងរដូវកាលនេះឈ្នះ២ ស្មើ៣ និងចាញ់១ខណៈ Bayern Munich ៦ប្រកួតដំបូងមិនដែលចាញ់ពោលគឺស្មើ២និងឈ្នះ៤។
១.ប្រវត្តិជួបគ្នា ការប្រកួតទាំងពីរជាលើកដំបូងរវាងក្រុមយក្សអាឡឺម៉ង់ និង ដាណឺម៉ាក។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
FC Copenhagen នឹងអវត្តមានកីឡាករ David Khocholava ដែលរបួសជង្គង់ រួមជាមួយនឹង Niocolai Boilesen, Kevin Diks និង Andreas Cornelius។ Elias Jelert ត្រូវបានផ្អាកនៅទីនេះ បន្ទាប់ពីរង ពិន័យពេលជួប Galatasaray ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGrabara; Ankersen, Vavro, Sorensen, Meling; Goncalves, Falk, Lerager; Elyounoussi, Larsson, Achouri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)
Tarek Buchmann, Raphael Guerreiro និង Manuel Neuer កាន់តែកៀកក្នុងការវិលត្រលប់មកវិញសម្រាប់ Thomas Tuchel ប៉ុន្តែនឹងខកខានការប្រកួតនេះ។
Serge Gnabry នឹងអវត្តមានដោយបាក់ដៃ ហើយ Matthijs De Light ត្រូវអវត្តមានដោយសាររបួសផងដែរ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Copenhagen១ : ២ Bayern Munich
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



