
ក្រុមម្ចាស់ផ្ទះ Napoli និងត្រូវបើកទ្វារកីឡដ្ឋានStadio Diego Armando Maradona ទទួលក្រុមជើងឯក UCL ១៤សម័យ គឺ Real Madrid សម្រាប់ការប្រកួតពូល C ដែលនិងត្រូវធ្វើឡើងនៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះ។ សម្រាប់ការប្រកួតចុងក្រោយពានរង្វាន់ទ្វីបអឹរ៉ុបបើកឆាកសន្សំពិន្ទុ ពួកគេបានផ្តួលម្ចាស់ផ្ទះ Braga ក្នុងលទ្ធផល ២ទល់និង១ ខណៈ Real Madrid បានផ្តួលភ្ញៀវ Union Berlin ក្នុងលទ្ធផល ១ទល់និង០។ ហើយសម្រាប់ការប្រកួតគ្រប់ក្របខណ្ឌ ៦ប្រកួតចុង ក្រោយគឺ Napoli ឈ្នះ៣ចាញ់១និងស្មើ២ខណៈការប្រកួតចុងក្រោយគឺផ្តួល Leece ដោយលទ្ធផល ៤ទល់និង០ នៅSerieA រីឯ Real Madrid បានផ្តួល Girona ដោយលទ្ធផល ៣ទល់និង០នៅក្របខណ្ឌ La liga ។
១.ប្រវត្តិជួបគ្នា
ខណៈជួបគ្នាដំបូងនៅរដូវកាល ២០១៦-២០១៧ Real Madrid មានកំណត់ត្រាដ៏ល្អជាមួយ Napoli ហើយបានឈ្នះពីរប្រកួតនោះតែម្តង។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
កីឡាករ ខ្សែការពារ Pierluigi Gollini Amir Rrahmani និង Juan Jesus បានរងរបួស ។ ដូច្នេះ Natan អាចនិងចាប់ដៃគូជាមួយ Leo Ostigard នៅតំបន់ខ្សែការពារសម្រាប់ក្រុមម្ចាស់ផ្ទះNapoli ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Meret; Di Lorenzo, Ostigard, Natan, Olivera; Anguissa, Lobotka, Zielinski; Politano, Osimhen, Kvaratskhelia
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)
David Alaba អាចចូលលេងឲ្យ Real Madrid នៅយប់ថ្ងៃអង្គារនេះបានខណៈគ្រូបង្វឹកលោក Carlo Ancelotti មិនមានកីឡាករដែលេរងរបួសទាំងបីនាក់គឺអ្នកចាំទី Thibaut Courtois, ខ្សែការពារ Eder Militao និងខ្សែបម្រើស្លាប Arda Guler ។-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKepa; Carvajal, Rudiger, Nacho, F Garcia; Camavinga, Tchouameni, Valverde; Bellingham; Rodrygo, Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Napoli ១ : ២ Real Madrid
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



