
(អង់គ្លេស)៖ លោក Francis Lee ជាអតីតខ្សែប្រយុទ្ធក្រុម Manchester City, England, Bolton និង Derby បានទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ។ លោក Lee ស៊ុតបញ្ចូលទីបាន ១៤៨គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣០ប្រកួត ក្នុងកំឡុងពេលលេងរយៈពេល៨ឆ្នាំនៅ Man City ដោយបានជួយក្លឹបឈ្នះពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ First Division ចាស់ក្នុងឆ្នាំ១៩៦៨។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅ Bolton Wanderers ហើយបានចូលរួមជាមួយ Derby County ដោយបានជួយ Rams ឈ្នះជើងឯកលីកទី២ របស់ពួកគេក្នុងឆ្នាំ១៩៧៥។ បន្ថែមពីនេះ គាត់ស៊ុតបាន១០គ្រាប់ឲ្យជម្រើសជាតិអង់គ្លេសក្នុងនាមជាប្រធានក្រុមដែលលេងក្នុងការប្រកួត ២៧លើក។ ក្រុមមេឃខៀវ Man City បាននិយាយថា «លោក Lee បានស្លាប់នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីការស៊ូទ្រាំនឹងជំងឺមហារីកអស់រយៈពេលជាយូរមកហើយ»។
ជម្រាបដែរថា អ្នករាល់គ្នានៅ Manchester City បានចូលរួមរំលែកទុក្ខដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោក Francis ក្នុងគ្រាដ៏លំបាកនេះ៕
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



