
១.សេចក្តីផ្តើម
បន្ទាប់ពីធ្លាក់ចេញពីការប្រកួត EFL Cup ជុំទី ៣ នៅពាក់កណ្តាលសប្តាហ៍ ក្រុមទាំងពីរគឺ Aston Villa និងត្រូវបើកទ្វារកីឡាដ្ឋានVilla Park ទទួលក្រុមភ្ញៀវ Brighton & Hove Albion នៅពេលដែលពួកគេធ្វើការប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League នៅវេលាម៉ោង ៦ និង៣០នាទីយប់ថ្ងៃសៅរ៏នេះ។សម្រាប់ការប្រកួត នៅក្របខណ្ឌ EPL វិញនោះគឺ ៦ប្រកួតក្ចុងក្រោយ Aston Villa ចាញ់ ៤និង ឈ្នះ២ខណៈ Brighton ចាញ់តែ១លើកប៉ុណ្ណោះក្នុងចំណោម៦ប្រកួតចុងក្រោយ។
២.ប្រវត្តិជួបគ្នា Brighton បានចាញ់ការប្រកួត Premier League បួនលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Aston Villa ។
Aston Villa បានឈ្នះបីប្រកួតក្នុងចំណោមការប្រកួតក្នុងផ្ទះ Premier League ទាំងបួនរបស់ពួកគេជាមួយនឹងក្រុម Brighton ។
៣.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
-កីឡាករ:Aston Villa នៅតែមានបញ្ហារបួសជាច្រើន ដោយមានកីឡាកររហូតដល់ ៤ នាក់ អាចនឹងអវត្តមានសម្រាប់ការប្រកួតនេះ Leon Bailey ត្រូវបង្ខំចិត្តចាកចេញពីទីលានដោយសាររបួសក្នុងការប្រកួតជុំទី ៣ពានរង្វាន់ Carabao Cup ជាមួយ Everton អាចនឹងខកខានបន្តទៀត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Cash, Konsa, Torres, Digne; Zaniolo, Kamara, Luiz, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-២-២
៤.ពត៌មានក្រុម(ភ្ញៀវ)
-កីឡាករ: Brighton នឹងនៅតែគ្មាន Julio Enciso ដែលប្រឈមមុខនឹងការរបួសបន្ថែមទៀត។ Jakub Moder Pascal Gross ក៏នឹងខកខានការប្រកួតនេះដែរដោយសាររបួស ខណៈ James Milner នៅមិនទាន់ប្រាកដ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Steele; Lamptey, Webster, Dunk, Estupinan; Gilmour, Dahoud; March, Fati, Mitoma; Pedro
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២:២ Brighton
ប្រភព:sportsmole &whocored&sportskeeda

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



