

(អង់គ្លេស)៖ អ្នកគាំទ្រតោខៀវ Chelsea បានគិតថា អ្នកចាត់ការទូទៅលោក Mauricio Pochettino អាចនឹងត្រូវបណ្តេញចេញពីក្លឹប ប្រសិនបើទម្រង់លេងមិនល្អរបស់ Chelsea នៅតែបន្តរហូតដល់ពួកគេប្រកួតជាមួយក្រុមបិសាចក្រហម Manchester United នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះទៅទៀត Chelsea ទើបតែបានចាញ់ក្រុម Aston Villa ក្នុងលទ្ធផល ១:០ កាលពីថ្ងៃអាទិត្យ ខណៈ Chelsea បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៤ ដោយលើសក្រុម Everton តែមួយពិន្ទុប៉ុណ្ណោះ។

គួរជម្រាបដែរថា Chelsea នឹងត្រលប់មកវិញហើយនៅថ្ងៃពុធ ដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Brighton ក្នុងជុំទីបីនៃពានរង្វាន់ EFL Cup នៅកីឡដ្ឋាន Stamford Bridge៕
ប្រភព៖ sportbible ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

