Close
Featured-Image
អតីតអ្នកចាំទី Arsenal មានទុក្ខជាទម្ងន់ បន្ទាប់ពីភរិយាទទួលមរណភាពដោយសារជម្ងឺមហារីក ក្រោយរៀបការបាន៣ខែ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ អតីតអ្នកចាំទី Arsenal កីឡាករ Josh Vickers របស់ក្លឹប Derby County បានថ្លែងអំណរគុណដល់ប្រពន្ធរបស់គាត់(Laura) បន្ទាប់ពីភរិយាគាត់បានទទួលមរណភាពដោយសារជំងឺមហារីកត្រឹមតែបីខែប៉ុណ្ណោះ បន្ទាប់ពីពួកគេរៀបការ។ អមដោយរូបភាពក្នុងថ្ងៃរៀបការរបស់ពួកគេក្នុងខែមិថុនា ដោយលោក Vickers បានសរសេរកាលពីព្រឹកថ្ងៃអាទិត្យថា៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
  • «ខ្ញុំបានសរសេរសារនេះជាច្រើនលើកច្រើនសារ ខ្ញុំមិនអាចរកពាក្យមកនិយាយបានច្រើនឡើយ»
  • «កាលពីល្ងាចថ្ងៃអង្គារ ភរិយារបស់ខ្ញុំបានបាត់បង់នូវការតស៊ូប្រឆាំងនឹងជំងឺមហារីក»
  • «Laura គឺជាមនុស្សស្រីដែលរឹងមាំ ក្លាហានបំផុត និងជាមនុស្សដ៏គួរឲ្យស្រលាញ់បំផុតដែលខ្ញុំធ្លាប់ជួប ទោះបីជានាងឆ្លងកាត់អ្វីគ្រប់បែបយ៉ាងក៏ដោយ ក៏នាងនៅតែញញឹម មិនដែលបណ្តោយឲ្យអ្វីៗទៅដោយគ្មានអនុស្សាវរីយ៍ល្អឡើយ។ ពួកយើង យំ ឬសើច នៅពេលវេលាដ៏លំបាករួមគ្នា»
  • «ខ្ញុំស្រលាញ់រាល់ពេលដែលពួកយើងបានចំណាយពេលជាមួយគ្នា តាំងពីជួបគ្នាលើកដំបូង រហូតដល់ពេលដែលអ្នកចាកចេញពីខ្ញុំ។ ខ្ញុំដឹងថាអ្នកប្រហែលជាតាមមើលខ្ញុំ ហើយបន្តលើកទឹកចិត្តខ្ញុំជារៀងរាល់ថ្ងៃ»
  • «អរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រខ្ញុំ និងគ្រួសារខ្ញុំឆ្លងកាត់ពេលវេលាដ៏លំបាកលំបិនមួយនេះ»
  • «ខ្ញុំពិតជាសំណាងណាស់ដែលមានគ្រួសារ និងមិត្តភ័ក្តិដ៏អស្ចារ្យបំផុត! ខ្ញុំស្រលាញ់អ្នកជានិច្ច និងជារៀងរហូត»

ប្រភព៖ mirror.co.uk និង sportbible.com

ចុះផ្សព្វផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)
featured image

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយ​ថា Manchester United និង Manchester City  ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930