
(អង់គ្លេស)៖ ក្លឹបសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើ Bruno Guimaraes លើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំរហូតដល់រដូវក្តៅឆ្នាំ ២០២៨ ហើយនឹងរួមបញ្ចូលលក្ខខណ្ឌដោះលែងដែលមានតម្លៃនៅ ១០០លានផោន។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានតាំងខ្លួនជាកីឡាករសំខាន់ក្នុងក្រុមដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Eddie Howe ចាប់តាំងពីចូលរួមជាមួយក្រុម Magpies ពី Lyon ក្នុងតម្លៃប្រហែល ៤០លានផោនក្នុងខែមករា ឆ្នាំ២០២២។
Guimaraes បានរួមចំណែកជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់ និង assists ចំនួន ៥ដងក្នុងការបង្ហាញខ្លួន ៣២ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Newcastle កាលពីរដូវកាលមុន ដោយបានជួយក្លឹបទទួលបានចំណាត់ថ្នាក់កំពូលទាំង៤ និងទទួលបានសិទ្ធិលេងនៅក្របខ័ណ្ឌ UEFA Champions League ២០២៣/២៤។
លើសពីនេះទៅទៀត កីឡាករអន្តរជាតិប្រេស៊ីលបានចាប់ផ្តើមការប្រកួតទាំង ៦ សម្រាប់ក្រុម Newcastle ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ នៅសល់រយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅកីឡដ្ឋាន St James’ Park ។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេយល់ថា Magpies ចង់ផ្តល់រង្វាន់ដល់ Guimaraes សម្រាប់ឥទ្ធិពលរបស់គាត់នៅក្លឹប និងទប់ស្កាត់ការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀតដែលត្រូវបានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ៕
ប្រភព៖ sportsmole.co.uk ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



