
ក្រុមBrentford និងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវ Everton សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League នៅរាត្រីថ្ងៃសៅរ៏វេលាម៉ោង ១១: ៣០នាទី យប់ ខណៈក្រុមទាំងពីរបានចាញ់នៅសប្តាហ៏មុនដូចគ្នាបន្ទាប់ពី Brentford បរាជ័យក្រោមថ្វីជើង Newcastle រីឯ Everton ចាញ់ Arsenal ក្នុងលទ្ធផល ១ទល់និង០ ដូចគ្នា។សម្រាប់ Brentford នៅក្របខណ្ឌ EPL ៤លើកចុងក្រោយគឺស្មើ៣ឈ្នះ១ និងចាញ់ ១ ខណៈ Everton ចាញ់៤និងស្មើ១។បច្ចុប្បន្ន Brentford ឈរនៅលេខរៀងទី១១ ខណៈ Everton ស្ថិតក្នុងតំបន់កាត់ចោលដោយឈរនៅលេខរៀងទី១៨បាតតារាង។
១.ប្រវត្តិធ្លាប់ជួបគ្នា ២២ប្រកួតចុងក្រោយ Brentford ឈ្នះ៩ Everton ឈ្នះ១០ និងស្មើ៣ ខណៈ៤ប្រកួតចុងក្រោយនៅទឹកដី Brentfordគឺ Everton ចាញ់តែ១លើកគត់។
២.ពត៌មានក្រុមBrentford(ម្ចាស់ផ្ទះ)
Josh Dasilva និង Shandon Baptiste នៅតែអវត្តមានដោយសាររបួស។ក្រុមរបស់លោក Thomas Frank បានរងនូវព័ត៌មានដ៏ខកចិត្តមួយក្នុងសប្តាហ៍នេះបន្ថែមថា ខ្សែការពារឆ្វេង Rico Henry បានរងរបួសសរសៃពួរ ហើយនឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Flekken; Hickey, Collins, Pinnock, Roerslev; Jensen, Norgaard, Janelt; Mbeumo, Wissa, Schade
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមEverton(ភ្ញៀវ)
Dele Alli និង Seamus Coleman នៅតែអវត្តមានសម្រាប់ Everton នៅចុងសប្តាហ៍នេះ។ Jack Harrison កាន់តែខិតទៅជិតការត្រលប់មកវិញ ខណៈដែល Dominic Calvert-Lewin បានបង្ហាញទម្រង់លេងសម្រាប់ 30 នាទីចុងក្រោយនៃការចាញ់ Arsenal កាលពីថ្ងៃអាទិត្យមុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Patterson, Branthwaite, Tarkowski, Mykolenko; Danjuma, Gueye, Doucoure, Onana, McNeil; Beto
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៤.ព្យាករណ៏ការប្រកួតរវាងក្រុមទាំងពីរនេះគឺ Brentford ២-១ Everton
ប្រភព:whoscored&sportsmole&sportskeeda

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]


