ប្រធានក្លឹប Spurs លោក Daniel Levy ប្រកាសបើកលក់ភាគហ៊ុនផ្ទាល់ខ្លួន
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ប្រធានក្លឹប Tottenham Hotspur លោក Daniel Levy នឹង«បើកចំហ» ការលក់ភាគហ៊ុនរបស់គាត់ ប្រសិនបើវាជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ក្លឹប។ លោក Levy ជាប្រធានក្លឹបតាំងពីឆ្នាំ២០០១ ដោយគ្រួសាររបស់លោកគឺជាអ្នកវិនិយោគ ២៩.៨៨% នៅ Spurs។ ម្ចាស់ភាគហ៊ុនភាគច្រើនសុទ្ធសឹងជារបស់ក្រុមហ៊ុន ENIC ដែលមាន ៨៦.៥៨%។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អ្នកគាំទ្រ Tottenham មួយចំនួនបានអំពាវនាវឱ្យលោក Levy ចុះចេញពីតំណែងកាលពីរដូវកាលមុន
លោក Daniel Levy បានប្រាប់ Bloomberg ថា៖
- «ខ្ញុំមិនមានការចាប់អារម្មណ៍ពិតប្រាកដក្នុងការចាកចេញពី Tottenham នោះទេ ប៉ុន្តែខ្ញុំមានកាតព្វកិច្ចពិចារណាលើអ្វីដែលនរណាម្នាក់ចង់ស្នើសុំ» ។
- «មិនមែនខ្ញុំទេ ជាអ្វីដែលត្រឹមត្រូវសម្រាប់ក្លឹប។ យើងមានភាគហ៊ុនកាន់កាប់ប្រហែល ១៣.៥ភាគរយ។ យើងដំណើរការក្លឹបនេះដូចជាក្រុមហ៊ុនសាធារណៈ»។
- លោក Levy បានសារភាពនៅដើមសប្តាហ៍នេះថាក្លឹបបានបង្កើត «កំហុស» នៅក្នុងពិធីតែងតាំង «trophy managers» មានដូចជាគ្រូបង្វឹកលោក Jose Mourinho និង Antonio Conte ។
- លោក Levy បាននិយាយបន្ថែមថា «ប្រសិនបើនរណាម្នាក់ចង់ធ្វើសំណើទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ Tottenham យើងនឹងពិចារណាវាជាមួយនឹងទីប្រឹក្សារបស់យើង។ ហើយប្រសិនបើយើងមានអារម្មណ៍ថាវាបានផ្តល់ផលប្រយោជន៍ដល់ក្លឹប យើងនឹងបើកចំហចំពោះការវិនិយោគ»។

ជម្រាបផងដែរថា ក្រុម Tottenham នឹងត្រលប់មកវិញក្នុងការប្រកួត Premier League ២០២៣/២៤ នាថ្ងៃអាទិត្យក្នុងការប្រកួត London Derby ទល់នឹងកាំភ្លើងធំ Arsenal៕
ប្រភព៖ BBC ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
Article Tags
Related Articles