
ម្ចាស់ជើងឯក Premier League គឺមេឃខៀវ Man. City ត្រៀមស្វាគមន៍ក្រុមភ្ញៀវ Nottingham Forest សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅកីឡាដ្ឋាន Etihadនាវេលាម៉ោង ថ្ងៃសៅរ៍ចុងសប្តាហ៏នេះវេលាម៉ោង៩យប់។ Man.City ធ្វើបានល្អណាស់ ដោយកំពុងឈរនៅទីកំពូលតារាង ក្រោយប្រកួតបាន៦លើកគ្រប់ក្របខណ្ឌប្រកួតឈ្នះទាំង៦ដង ក្នុងនោះនៅក្របខណ្ឌ EPL ឈ្នះ៥ដងជាប់គ្នាតែម្តង និងនៅUCL ១លើក។រីឯក្រុមភ្ញៀវបច្ចុប្បន្នកំពុងឈរនៅលេខរៀងទីប្រាំបីក្នុងតារាង បន្ទាប់ពីទទួលបាន ៧ពិន្ទុពីការប្រកួតនៅ EPL៥លើកចុងក្រោយ។
១.ប្រវត្តិជួបគ្នា
២.ពត៌មានកីឡាករMan.City (ម្ចាស់ផ្ទះ)
Man. City មិនមានវត្តមាន Kevin de Bruyne, Jack Grealish, John Stones និង Mateo Kovacic ដោយពួកគេនៅបន្តព្យាបាលរបួស។
ខ្សែបម្រើចែកបាល់ដ៏បុិនប្រសព្វ Bernardo Silva បានរងរបួសក្នុងការប្រកួតបើកឆាក Champions League នៅថ្ងៃអង្គារទល់នឹង FK Crvena Zvezda ហើយការអវត្តមានរបស់គាត់អាចផ្តល់ឱ្យ Matheus Nunes ការចាប់ផ្តើម Premier League ជាលើកដំបូងក្រោយផ្ទេរពី Wolver ។
សម្រាប់ Jeremy Doku និងត្រៀមចូលលេងជម្រើស១១នាក់ដំបូងបន្តទៀតក្រោយបង្ហាញទម្រង់លេងល្អពេលផ្តួល West Ham។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ederson; Walker, Akanji, Dias, Gvardiol; Rodri, Nunes; Foden, Alvarez, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានកីឡាករMan.City (ម្ចាស់ផ្ទះ)
ក្រុមភ្ញៀវមានបញ្ហាតែ Danilo ម្នាក់ប៉ុណ្ណោះដែលនៅមានមន្ទិលសង្ស័យថាចូលលេងបានរឺអត់?
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Turner; Boly, Worrall, McKenna; Aina, Sangare, Mangala, Tavares; Gibbs-White, Hudson-Odoi; Awoniyi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City៣ : ០ Nottingham Forest

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



