Close
Sponsor ads Featured-Image
Prediction: Brighton ត្រៀមបន្តផ្តល់មេរៀនដល់ AEK Athen ក្រោយផ្តួល Man.Utd កាលពីសប្តាហ៏មុន
ទំហំអក្សរ
តូច
ធំ

Brighton &Hove Albion នឹងចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបធំទី២ជាលើកដំបូងមិនធ្លាប់មាននៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រជាមួយ AEK Athens ក្នុងការប្រកួតបើក​ឆាកក្នុងពូល Europa League របស់ពួកគេក្នុងពូល B។ ក្រុមរហស្សនាមសត្វរំពេរមានឪកាសឈានមកដល់វគ្គប្រកួតសន្សំពិន្ទុក្នុង ពូលក្រោយ បញ្ចប់រដូវកាលចាស់ឈរនៅលេខរៀងទី៦នៅក្របខណ្ឌ EPL។ សម្រាប់ការប្រកួត៥ដងដើមរដូវកាលនេះ Brighton ធ្វើបានល្អគួរសមដោយឈ្នះ៤និងចាញ់តែ១លើក ប៉ុណ្ណោះ ខណៈ AEK Athens ចាញ់២ស្មើ៣ និង ឈ្នះ១ គ្រប់ក្របខណ្ឌប្រកួត។
១.ប្រវត្តិធ្លាប់ជួបគ្នា គឺក្រុមទាំងពីរមិនធ្លាប់ជួបគ្នានៅព្រឹត្តិការណ៏ Europa League នេះឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Brighton vs AEK Athens LIVE: Roberto De Zerbi's Seagulls set for first-ever  European game - kick-off time, team news and how to follow | talkSPORT
២.ពត៌មានក្រុម Brighton Albion
ក្រូបង្វឹក Roberto De Zerbi ត្រៀមដាក់កីឡាករលេងស្ទើរតែទាំងអស់ដូចអ្វីដែលធ្លាប់លេងកំលុងពេលផ្តួល Man.Utd នៅOld Trafford កាលពីថ្ងៃសៅរ៍។
Ansu Fati អាច​នឹង​ចូលលេងអោយ Brighton ជា​លើក​ដំបូង​របស់​គេ។រីឯ កីឡាករ James Milner និង Billy Gilmour ក៏អាចត្រលប់មកវិញផងដែរ ខណៈ Tariq Lamptey បានបង្ហាញចំណាប់អារម្មណ៍នៅទម្រង់ខ្សែការពារឆ្វេងពេលប៉ះ Manchester United អាចនិងបន្តលេងតួនាទីនេះទៀត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Verbruggen; Veltman, Van Hecke, Dunk, Lamptey; Dahoud, Gross; Adingra, Pedro, Fati; Ferguson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

ads

AEK are a well drilled, exciting team'
៣.ពត៌មានក្រុម AEK Athen (ភ្ញៀវ)
ក្រុមភ្ញៀវនឹងអវត្តមានកីឡាករមួយចំនួនតូចទេមានដូចជា Rodolfo Pizarro, Paolo Fernandes, Mijat Gacinovic និង Levi Garcia ។សម្រាប់ខ្សែការពារ Domagoj Vida បានបង្ហាញខ្លួននៅពាក់កណ្តាលតង់ពេលជួប Olympiacos ត្រូវឆ្លងកាត់ការវាយតម្លៃកាយសម្បទាសិន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Stankovic; Rota, Mitoglou, Moukoudi, Mohammadi; Eliasson, Szymanski, Jonsson, Amrabat; Araujo, Ponce
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Brighton Albion ២:១ AEK Athen
ប្រភព:sportsmole &whoscored&sportskeeda

អត្ថបទកំពុងចាប់អារម្មណ៍៖
ខ្សែការពារឆ្នើម Barcelona សម្លឹងចង់វិលត្រលប់មកក្លឹបចាស់វិញ (មាន១វីដេអូ)
featured image

ខ្សែការពារស្លាបសញ្ជាតិព័រទុយហ្គាល់ដែលបច្ចុប្បន្នលេងនៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal កំពុងមានទំនាក់ទំនងដោយផ្ទាល់ជាមួយលោក Joan Laporta ប្រធានក្លឹប និងនាយកផ្នែកកីឡាលោក Deco ដោយបង្ហាញពីបំណងចង់ចូលរួមជាមួយក្លឹបយក្សកាតាឡាន់ ម្តងទៀតនៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិព័រទុយហ្គាល់នឹងក្លាយជាសមាជិកទីបួនសម្រាប់ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Hansi Flick បន្ទាប់ពី Joan Garcia បានចូលរួមពី Espanyol និង Roony Bardghji ត្រៀមផ្លាស់ពី Copenhagen ព្រមទាំង Nico Williams ត្រៀមផ្លាស់ពីពីAt.Bilbao ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែការពារឆ្នើម Barcelona សម្លឹងចង់វិលត្រលប់មកក្លឹបចាស់វិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Cancelo ធ្លាប់បានបង្ហាញសមត្ថភាពលេចធ្លោអំឡុងពេលខ្ចីជើងនៅ Barcelona ក្នុងរដូវកាល ២០២៣-២០២៤ ដែលធ្វើអោយរូបគេមានទំនាក់ទំនង និង មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយក្លឹប។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះអំលុងពេលព្រឹត្តិការណ៍ Club World Cup ដោយបើកចំហថា : […]

ចុចអានបន្ត
No posts
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930