Close
Featured-Image
គ្រូបង្វឹកក្រុមជម្រើសជាតិទួរគី លោក Stefan Kuntz ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំបានពីរឆ្នាំ
ទំហំអក្សរ
តូច
ធំ

(ទួរគី)៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបាល់ទាត់ទួរគីបាននិយាយថា ខ្លួនបានសម្រេចចិត្ត «ចែកផ្លូវជាមួយលោក Stefan Kuntz»។ រឿងហេតុនេះបានកើតឡើងពីរថ្ងៃមកហើយ បន្ទាប់ពីការបរាជ័យក្នុងការប្រកួតមិត្តភាព ដោយបញ្ចប់ក្នុងលទ្ធផល ៤ទល់២ ជាមួយនឹងប្រទេសជប៉ុន។ លោក Kuntz មានវ័យ៦០ឆ្នាំ បាននិយាយថា កីឡាកររបស់គាត់ត្រូវតែខិតខំបន្ថែមទៀត ហើយបានបន្ថែមទៀតថា «មិនគួរបន្ទោសបញ្ហាទាំងស្រុងមកកាន់រូបខ្ញុំតែម្នាក់ឡើយ»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Turkey manager Stefan Kuntz talks to his players

រំលឹកផងដែរថា គាត់ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិអាឡឺម៉ង់ ដែលបានស៊ុតបញ្ចូលទីទល់នឹងក្រុមអង់គ្លេសនៅ យ៉ូរ៉ូឆ្នាំ៩៦ ហើយត្រូវបានតែងតាំងជាគ្រូបង្វឹកប្រទេសទួរគីក្នុងខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២១ឆ្នាំរបស់អាឡឺម៉ង់ឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ ២០១៧ និង ២០២១។ ប្រទេសទួរគីបានឈ្នះការប្រកួតចំនួន១២ ក្នុងចំណោម២០ប្រកួត ប៉ុន្តែបានបរាជ័យក្នុងការប្រកួត World Cup កាលពីឆ្នាំមុននៅប្រទេសកាតា៕

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930