

ការឈានជើងចូលរួមប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champions League ជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំរបស់ Arsenal ដោយត្រៀមស្វាគមន៍ក្រុមជើងខ្លាំងហូឡង់ PSV Eindhoven នៅកីឡដ្ឋាន Emirates សម្រាប់ការប្រកួតបើកឆាកពូល B នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ទី ២១ កញ្ញា ២០២៣នេះ។សម្រាប់ Arsenal ក្រោយខកខានបាត់បង់ឪកាសលើកពាន EPL នៅរដូវកាលចាស់ ក្រុមលោក Arteta បានចាប់ផ្តើមរដូវកាលថ្មីល្អបំផុតដោយឈ្នះ៥ស្មើ១ ខណៈ PSV ក៏ល្អដូចគ្នាគឺឈ្នះ៥និងស្មើ១នៅលីកកំពូលហូឡង់។
១.ប្រវត្តិជួបគ្នា : លើកចុងក្រោយដែល Arsenal និង PSV ជួបគ្នាក្នុង Champions League គឺវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងរដូវកាល ២០០៦-២០០៧ ដោយសរុបលទ្ធផល PSV ផ្តួលសរុបក្នុងលទ្ថផល ២ទល់និង១ទោះយ៉ាងណារដូវកាលចាស់ PSV បានផ្តួល Arsenal ក្នុងលទ្ធផល ២ ទល់និង ០ សរុបការប្រកួតទាំង២ជើង។

២.ពត៌មានកីឡាករArsenal(ម្ចាស់ផ្ទះ)
Arsenal នៅតែគ្មានវតហ Thomas Partey, Jurrien Timber និង Mohamed Elneny ខណៈ Gabriel Martinelli នឹងត្រូវវាយតម្លៃពីស្ថានភាពេរបួសសរសៃពួរពេលផ្តួល Everton កាលពីថ្ងៃអាទិត្យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.២.ពត៌មានកីឡាករPSV (ក្រុមភ្ញៀវ)
ខ្សែការពារខ្ចីជើងពី Southampton គឺ Armel Bella-Kotchap បានបង្ហាញខ្លួនជាលើកដំបូងពេលផ្តួលNEC Nijmegen អាចនិងជាប់ជម្រើសដំបុងបន្តទៀត។ទោះយ៉ាងណាPSV មិនមានវត្តមានកីឡាករ Armando Obispo, Fredrik Oppegard និង Mauro Junior សម្រាប់ការប្រកួតបើកឆាក Champions League របស់ពួកគេទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងBenitez; Teze, Ramalho, Bella-Kotchap, Dest; Schouten, Veerman; Bakayoko, Saibari, Lozano; De Jong
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន័ទាយសម្រាប់គូនេះគឺ Arsenal ២:១ PSV
ប្រភព:whoscored &sportsmole&sportskeeda

ក្លឹប At.Bilbao បានច្រានចោលសំណើរដេញថ្លៃជាលើកទីពីរពីក្រុម Barcelona សម្រាប់រដូវកាលទីពីរ លើសំណើរផ្ទេរយកខ្សែបម្រើ-ស្លាប Nico Williams ខណៈកីឡាករសញ្ជាតិអេស្ប៉ញអ្វីបានធ្វើគួរអោយនឹកស្មានមិនដល់នោះគឺ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១០ឆ្នាំ(១ទសវត្ស)ឯណោះជាមួយក្រុម At.Bilbao ជាមួយតម្លៃទិញផ្តាច់កុងត្រាត្រូវបានក្លឹបដាក់ក្នុងកិច្ចសន្យាប្រមាណ ៩៥លានយូរ៉ូ ខណៈកិច្ចសន្យាចាស់ មានត្រឹម៦០លានយូរ៉ូប៉ុណ្ណោះនិងផុតសុពលភាពនៅឆ្នាំ២០២៧នោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ បាក់ចង្កេះបាត់! ខ្សែបម្រើរូបនេះបដិសេធសំណើរ Barcelona ហើយបន្តកុងត្រាថ្មីជាមួយសុពលភាពពិតជាភ្ញាក់ផ្អើល(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថាកីឡាករវ័យ ២២ ឆ្នាំនិងជាសមាជិកជ័យលាភី Euro ២០២៤រូបនេះត្រូវបានពត៌មានជាច្រើនចុះផ្សាយប្រៀបដូចជាផ្លូវការណ៍អាចទទួលយកបាន ប៉ុន្តែទីបំផុតវាគ្រាន់តែជាពាក្យចចាមអារ៉ាម ខណៈការផ្ទេរទៅកាន់ក្រុមយក្សកាតាឡាននៅរដូវក្តៅនេះវាត្រឹមតែជាកានិយាយតគ្នាពីមាត់មួយទៅមាត់មួយ និង ត្រឹមតែជាការចរចារដែលកើតមានឡើងពិតមែនប៉ុន្តែ មិនទទួលបានលទ្ធផលផ្លែផ្កានោះទេ ខណៈពិភាក្សាជាច្រើនសប្តាហ៍រវាង Barcelona និងជំរុំរបស់កីឡាករ At.Bilbao គឺមិនទទួលផលវិជ្ជមាននោះទេ ។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្លឹប លោក Williams បានលើកឡើងថាៈ “នៅពេលនិយាយអំពីការសម្រេចចិត្ត អ្វីដែលសំខាន់បំផុតគឺចិត្ត នឹង បេះដូងរបស់អ្នក។ខ្ញុំនៅកន្លែងដែលខ្ញុំចង់នៅជាមួយនឹងប្រជាជនរបស់ខ្ញុំនេះគឺជាផ្ទះរបស់ខ្ញុំ។ សម្រាប់ Williams បង្ហាញខ្លួនសម្រាប់ At.Bilbao ១៦៧ប្រកួតស៊ុតបញ្ចូលទីបាន៣១គ្រាប់។ ក្រៅពីបរាជ័យលើការនាំយក Williams […]


