
អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសលោកThomas Tuchel បានចូលមកដឹកនំាក្រុមជម្រើសជាតិអង់គ្លេសអស់រយៈពេល 10 ខែកន្លងផុតទៅ ទោះយ៉ាងណាបន្ទាប់ពីជ័យជម្នះក្នុងការប្រកួតមិត្តភាព 3-0 កាលពីថ្ងៃព្រហស្បតិ៍លើក្រុមវេលស៍ ក្រោមក្រសែភ្នែកអ្នកគាំទ្រ 78,126 នៅកីឡដ្ឋានជាតិ Wembley លោក Tuchel បាននិយាយថា “ខ្ញុំស្រឡាញ់កីឡាបាល់ទាត់អង់គ្លេស ហើយខ្ញុំស្រឡាញ់អ្នកគាំទ្របាល់ទាត់អង់គ្លេស និងការគាំទ្រដែលពួកគេផ្តល់ឱ្យ ប៉ុន្តែខ្ញុំគិតថាបរិយាកាសមិនសមទៅនឹងទម្រង់លេងលើទីលាននោះទេ។អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បន្ថែមថាៈយើងមានការគាំទ្រដ៏ល្អកំលុងពេលប្រកួតនៅក្នុងប្រទេសស៊ែប៊ី ប៉ុន្តែ [នៅទីនេះ] យើងបានឈ្នះ 3-0 បន្ទាប់ពី 20 នាទី ដូច្នេះយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងម្តងទៀត។ដូច្នេះ ខ្ញុំប្រាកដថាកីឡាករយើងទាំងអស់គ្នានិងធ្វើអោយអ្នកគាំទ្របន្តផ្តល់ទំនុកចិត្ត។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថាប្រិយមិត្តអង់គ្លេសភាគច្រើន ព្រមទាំងមជ្ឈដ្ឋានទូទៅបានរិះគន់អតីតគ្រូបង្វឹកDortmund, PSG ុChelsea និង Bayern Munich ថាមិនបានច្រៀងចម្រៀងជាតិអង់គ្លេសនោះទេកំលុងការប្រកួតវគ្គជម្រុះFIFA World Cup 2026(ឈ្នះទាំង2ប្រកួត) និង ការប្រកួតមិត្តភាពចុងក្រោយបន្ទាប់ពីរូបលោកចូលមកកាន់តំណែងជំនួសអតីតគ្រូបង្វឹកលោក Gareth Southgateនៅដើមឆ្នាំ 2025នេះរួចមក។
ប្រភព:BBC
វីឌេអូ:អង់គ្លេស&វេល
វីដេអូ:អង់គ្លេស &សែប៊ី