
ក្រុម Seattle Sounders នៅលីកកំពូលMJS បានយកឈ្នះដោយលទ្ធផល៣ទល់និង០ដ៍អស្ចារ្យ លើក្រុម Inter Miami ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Leagues Cup ដោយបានឈ្នះពាន Leagues Cup ជាលើកដំបូងរបស់ពួកគេ។ ប៉ុន្តែបន្ទាប់ពីបញ្ចប់ការប្រកួត កីឡាករ និង អ្នករួមក្រុមSounders បានចាប់ផ្តើមអបអរប៉ុន្តែប្លែកអ្វីតែខ្សែប្រយុទ្ធ Luis Suárez របស់ក្រុមInter Miami មិនបានទទួលស្គាល់បរាជ័យនោះទេពោលក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយនោះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សមិនទាន់មានប្រភពណាមួយចុះផ្សាយអោយច្បាស់លាស់ ប៉ុន្តែគេឃើញអតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្រុមជម្រើសជាតិអ៊ុយរូហ្គាយSuárez បានប៉ះទង្គិចដោយទង្វើ និង សំដីរឿងអ្វីមួយណានោះឡើយប៉ុន្តែវីដេអូលើបណ្តាញសង្គម បានបង្ហាថាវីរបុរស Liverpool និង Barcelna បានប៉ះទង្គិចជាមួយ Obed Vargas ធ្វើអោយរូបគេដួលសន្លប់ និងបន្តឡើងកំដៅខណៈភាគីទាំងសងខាងបានប្រឈមមុខដាក់គ្នាក្នុងនោះខ្សែការពារ Yeimar ព្យាយាមបំបែកគូជម្លោះ។ក្រោយមក Suárez បានប្រឈមមុខនឹងសមាជិកដែលជាបុគ្គលិកសន្តិសុខរបស់ Sounders ខណៈវីដេអូលើបណ្តាញ x បានបង្ហាញថា Suárez ហាក់ដូចជាស្ដោះទឹកមាត់ដាក់មុខបុគ្គលិករូបនេះថែមទៀត។
ប្រភព:Yahoo
វីឌេអូ:


