
អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola នឹងអវត្តមានកីឡាករជម្រើសដំបូងបីនាក់ នៅពេលដែលក្រុមរបស់គាត់ត្រូវជួបក្រុម Wolves ក្នុងក្របខណ្ឌ Premier League នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃអាទិត្យនេះនៅទឹកដី Molineux ។កីឡាករទាំងបីនាក់ដែលនិងអវត្តមានសម្រាប់ក្រុមភ្ញៀវនោះគឺគឺខ្សែការពារកណ្តាល Gvardiol, ខ្សែ-បម្រើការពារ Mateo Kovacic និងខ្សែបម្រើ Savinho ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សមុនការប្រកួតបើករដូវកាលអ្នកចាត់ការសញ្ជាតិអេស្បាញ លោក Guardiola មិនបានបញ្ជាក់លំអិតពីបញ្ហារបួសរបស់កីឡាករទាំងបីនាក់អោយលំអិតនោះទេ ប៉ុន្តែលោកថា Kovacic មិនទាន់បានជាសះស្បើយពីរបួសរួចរាល់នោះទេ ខណៈJosko មិនទាន់ត្រៀមខ្លួនខណៈ Savinho ដែលរងរបួសកំលុងពេលជួប Palermo នឹងបន្តអវត្តមានដដែល។ ក្រៅពីកីឡាករទាំងបីរូបខាងលើអ្នកចាំទីដៃទី១សញ្ជាតិប្រេស៊ីលគឺ Ederson ក៍មិនមានឈ្មោះសម្រាប់ការប្រកួតនេះដូចគ្នា ខណៈអនាគតរបស់គេស្ថិតក្នុងភាពមិនច្បាស់លាស់ ស្របពេលMan.City កំំពុងមានទំនាក់ទំនងក្នុងការផ្ទេរយកអ្នកចាំទីអន្តរជាតិអ៊ីតាលិ Gianlugui Donnarumma ពីក្លឹប PSG។
ប្រភព:Goal &Dailypost


