
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។
លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ ជាមួយការចងចាំដ៏អស្ចារ្យបែបនេះ។វាពិតជាលំបាកណាស់ក្នុងការសម្រេចចិត្ត ប៉ុន្តែដូចដែលខ្ញុំបាននិយាយ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវការបរិយាកាសថ្មីដើម្បីជំរុញចិត្តខ្លួនឯង។ខ្ញុំបានមកដល់ទីក្រុងឡុងដ៍កាលពីវ័យ២៣ ឆ្នាំ ស្ថិតក្នុងវ័យក្មេងខ្ចីសូម្បីតែមិនចេះនិយាយភាសាអង់គ្លេសក៏ដោយ។តែពេលនេះខ្ញុំបានចាកចេញពីក្លឹបក្នុងនាមជាបុរសពេញវ័យ។ នេះគឺជាពេលវេលាដ៏មានមោទនភាពខ្លាំងណាស់។ដូច្នេះខ្ញុំគ្រាន់តែចង់និយាយអរគុណដល់អ្នកគាំទ្រ Spurs ទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ដល់ខ្ញុំ។ខ្ញុំមានអារម្មណ៍ថាដូចជាផ្ទះរបស់ខ្ញុំអញ្ចឹងដែរ។
Son បានក្លាយជាកីឡាករអន្តរជាតិទី៧របស់ក្លឹបក្នុងប្រវត្តិសាស្ត្រ Tottenham ក្រោយបង្ហាញខ្លួនបាន 454 ដងស៊ុតបញ្ចូលទីបាន១២៧ប្រកួតនិងជួយអោយក្លឹបសម្រេចក្តីសុបិន្តលើកពាន Europa League ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនិងក្រោយពីក្លឹបខកខានលើកពានចាប់តាំងពីឆ្នាំ2008មក។
ប្រភព:Talksport
វិដេអូ Son រកបានគ្រាប់បាល់ល្អបំផុតអោយក្លឹប
វីដេអូ Son បង្ហាញខ្លួនក្នុងពេលហ្វឹកហាត់ក្រោយប្រាប់ក្លឹបពីការចាកចេញ

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]



