Close
Featured-Image
Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Official: Luis Diaz Signs for Bayern Munich Following €75M Transfer - The Liverpool Offside

German champs Bayern sign Liverpool's Luis Diaz for 75M euros | Daily Sabah

អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន 65.5 លានផោនកាលពីចុងសប្តាហ៍កន្លងទៅ ខណៈលោក Arne Slotបានផ្តល់ការអនុញ្ញាតឱ្យ Diaz ពិនិត្យសុខភាពជាមួយក្លឹបថ្មីនោះ។

VOTE: Which club have had the best transfer window ever?
Diaz បានចូលរួមជាមួយ Liverpool ពី Porto ក្នុងតម្លៃដំបូង 37 លានផោនក្នុងខែមករា ឆ្នាំ 2022 ដោយស៊ុតបញ្ចូលទីបាន 41 គ្រាប់ក្នុងការបង្ហាញខ្លួន 148ប្រកួត អំឡុងពេលរបស់គាត់នៅ Anfield ។គាត់បានឈ្នះពានរង្វាន់ FA Cup និង EFL Cup នៅរដូវកាលដំបូង និងបានជួយអោយLiverpool បានត្រឹមជើងឯករង Champions League ឆ្នាំ 2022 ។ បច្ចុប្បន្ន Liverpool បានចំណាយប្រាក់កើនដល់ទៅ 270 លានផោនលើការនាំយក Florian Wirtz ពី Leverkusen , Hugo Ekitike ពី Frankfurt, Jeremie Frimpong ពីLeverkusen និង Milos Kerkez ពី Bournemouth។

Alexander Isak: Liverpool verbally agree deal as Man Utd spark double Newcastle disaster

ក្រោយការចាកចេញរបស់ Diaz Liverpool នៅតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធក្រុម Newcastle កីឡាករ Alexander Isak ដែលមិនបានធ្វើដំណើរទស្សនាចរណ៍ជាមួយក្រុមនិង កំពុងស្វែងរកជម្រើសក្នុងការចាកចេញពីក្លឹប។

ប្រភព:BBC

វីដេអូ:

Liverpool ទើបតែប្រកួតមិត្តភាពទេសចរណ៍កំដៅសាច់ដុំនៅប្រទេសជប៉ុន ខណៈក្រុមលោក Arne Slot បានផ្តួល Yokohama FM ដោយលទ្ធផល ៣ទល់និង១កាលពីថ្ងៃពុធ ទី30 មិ

វីដេអូ Liverpool &Yokohama FM

អត្ថបទទាក់ទង
  • July 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031