
អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។
សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។
ប្រភព:Dailypost
វីដេអូ:

នៅទីបំផុតក្រុមអធិរាជសReal Madrid បានសម្រេចចិត្តដាក់លក់កីឡាករ Vinicius Jr ក្រោយពីការចរចាជាច្រើនខែជុំវិញកុងត្រាថ្មីបានជាប់គាំងហើយអ្វីដែលជាចំនុចដោះស្រាយមិនរួចនោះគឺ ខ្សែប្រយុទ្ធស្លាបរូបនេះបានធ្វើការទាមទារប្រាក់បៀវត្សរ៍ ស្មើនឹងតារាឆ្នើមជាសមាជិកចំណូលថ្មីគឺ Kylian Mbappé នេះតែម្តង។ មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលរកបានប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណតែ៨លានអឺរ៉ុប៉ុណ្ណោះ ខណៈបច្ចុប្បន្នMbappe រកបាន ១៥ លានអឺរ៉ូឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាមានលក្ខណ្ឌទិញផ្តាច់កុងត្រារហូតដល់ទៅ ១០០០លានអឺរ៉ុបសម្រាប់ Vinicius ប៉ុន្តែ Real Madrid ឥឡូវនេះបើកចំហរក្នុងការលក់ ប្រសិនបើការផ្តល់ជូនដ៏សំខាន់ណាមួយមកពីក្លឹបផ្សេងៗពិសេស ក្រុមមកពី Saudi Pro League តែម្តង។គួររំលឹកថា Vinicius ពី Flamengo នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនិងអស់សុពលភាពនៅខែមិថុនា ឆ្នាំ ២០២៧នេះ។ ប្រភពពីគេហទំព័រ Mundo Deportivo របស់អេស្បាញបានចុះផ្សាយថាក្លឹប Real […]



