
ស្តេចប្រដាល់សញ្ជាតិហ្វីលីពិនប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។
ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។
ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។
ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង លោក Manny Pacquiao ដែលជាស្តេចប្រដាល់ជើងចាស់បំផុតម្នាក់នៅអាស៊ីនោះទេ។
វ័យខុសគ្នាពិតមែន គាត់ទាំងពីរសុទ្ធតែជាកំពួលកីឡាប្រដាល់លំដាប់ពិភពលោកដូចគ្នា។ ចង់ដឹងថាតើ ខ្លាចាស់ និងកូនតោក្មេង ម្នាក់ណានឹងទទួលបានជ័យជំនះនៅក្នុងការប្រកួតនេះ សូមកុំភ្លេចធ្វើការរង់ចាំ ការផ្សាយផ្ទាល់នៅកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV រស្មីហង្សមាស HDTV និងតាម ប្រព័ន្ធទូរទស្សន៍ផ្កាយរណបឌីជីថលទំនើប DTH UHD នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹកតទៅ។
សូមកុំខកខាន! ព្រោះនេះជាព្រឹត្តិការណ៍ប្រដាល់សកលលំដាប់ពិភពលោកដ៏ធំមួយ ដែលអ្នកគាំទ្រកីឡាប្រដាល់មិនគួររំលងឡើយ។

