
អតីតតារាឆ្នើមរបស់ក្លឹប Bayern Munich លោក Lothar Matthäus បានប្រាប់កីឡាកររួមសញ្ជាតិអាឡឺម៉ង់គឺ Marc-Andre ter Stegen ឱ្យចាកចេញពីក្លឹប Barcelona ដើម្បីធានាបានពេលវេលាលេងដ៍ជាក់លាក់មួយនៅក្នុងក្រុមជម្រើសជាតិឥន្ទ្រីយ៍ដែកអាឡឺម៉ង់ក្នុងព្រឹត្តការណ៍FIFA World Cup ២០២៦ដែលនិងប្រព្រឹត្តឡើងនៅទឹកដីសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយម៉ិកស៊ិក និង កាណាដា។
Matthaus ក្នុងនាមជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍ Sky Sports បានលើកឡើងថាវិធីតែមួយគត់ដើម្បីធានាបានកៅអីជាប់លាប់ក្នុងក្រុមជម្រើសជាតិ គឺការចាកចេញពីក្លឹបកាតាឡាន់ស្របពេល គ្រូបង្វឹកក្លឹប Barcelona លោក Hansi Flick ដែលជាសញ្ជាតិអាឡឺម៉ង់លែងចង់បានកីឡាករអាល្លឺម៉ង់រូបនេះនៅក្នុងក្រុមរបស់គាត់ទៀតហើយ។លោក Matthaus ក្នុងនាមរាមច្បងបានបន្ថែមថាៈ មានមូលហេតុអ្វីបានជាគាត់នៅតស៊ូក្រាញននៀលមិនចង់ចាកចេញដូច្នេះ?ខ្ញុំមិនយល់ទេ?
ការពិតម្ចាស់ជើងឯក LaLiga បានចុះហត្ថលេខាលើអ្នកចាំទី Espanyol មករួមក្រុមរួចមកហើយគឺ Joan Garcia ខណៈពួកគេបានផ្តល់កុងត្រាដល់អ្នកចាំទីជើងចាស់ Wojciech Szczęsny ក្នុងកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំផងដែរ។
ប្រភព:Dailypost

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



