
ខ្សែបម្រើប្រយុទ្ធឆ្នើមវ័យក្មេងរបស់ក្លឹប Bayern Munich អាឡឺម៉ង់កីឡាករ Jamal Musiala បានបង្ហើបប្រាប់ពីឈ្មោះកីឡាដែលពិបាកលេងប្រឈមបំផុតក្នុងអាជីពដែលរូបគេទើបតែជួបប្រទះគឺខ្សែការពារកណ្តាលរបស់ក្រុមអធិរាជស Real Madrid កីឡាករ Antonio Rudiger ។ការពិតMusiala និង Rudiger គឺជាមិត្តរួមជាតិក្រុមអន្តរជាតិជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ប៉ុន្តែផ្ទុយទៅវិញពួកគេទាំងពីរបានប៉ះគ្នានៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions League នៅពេលដែល Real Madrid និង Bayern Munich កន្លងមក។Musiala ដែលបច្ចុប្បន្នកំពុងជាសម្រាបកព្យាបាលរបួសកជើងរបស់គាត់ពេលប៉ះទង្គិចជាមួយ Paris Saint-Germain ក្រោយរងរបួសធ្ងន់ធ្ងរក្នុងអំឡុងការប្រកួតព្រឹត្តការណ៍ Club World Cup បានលើកឡើងថាៈយើងបានលេងទល់នឹង Real Madrid នៅ Champions League ហើយវាពិតជាពិបាកណាស់។ខ្ញុំបានស្គាល់គាត់(Rudiger)ពីរបីឆ្នាំហើយ បាទ វាមិនល្អទេក្នុងការលេងប្រឈមទល់ជាមួយគាត់។
Rudiger មានភាពទាក់ទាញចាប់តាំងពីបានចូលរួមជាមួយ Real Madrid ពី Chelsea នាពេលកន្លងមកទោះយ៉ាងណាអតីតកីឡាករក្រុមតោខៀវ Chelsea មិនអាចជួយក្រុមរបស់ Xabi Alonso ឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup បានទេ ខណៈពួកគេត្រូវ PSG ទម្លាក់ចេញស្របពេល Rudiger បានបង្កកំហុសនូវគ្រាប់បាល់ទី២ក្នុងលទ្ធផល PSG ៤:0 Real Madrid ។
ប្រភព:Dailypost
វីដេអូ:

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ម្នាក់ទៀតហើយ! តារាឆ្នើម Liverpool ខិតជិតនឹងផ្ទេរទៅរួមទ្រនំនៅ Al Hilal សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


