
ក្រុមពិការភាពអេស្បាញបានគំរាមចាត់វិធានការផ្លូវច្បាប់បន្ទាប់ពីរកឃើញថាកីឡាករឆ្នើម Lamine Yamal បានជួលក្រុមមនុស្សតឿដើម្បីមកសម្តែង និង រាំកម្សាន្តក្នុងឱកាសនៃពិធីខួបកំណើតគម្រប់ ១៨ ឆ្នាំ(ពេញវ័យកំលោះ)របស់ខ្លួនកាលពីចុងសប្តាហ៍មុនថ្មីៗនេះ។គួររំលឹកថាកាលពីថ្ងៃសៅរ៍ ខ្សែបម្រើស្លាបរបស់ Barcelona និងជម្រើសជាតិអេស្បាញបានរៀបចំពិធីជប់លៀងដ៏ធំមួយដែលចូលរួមដោយមិត្តរួមក្រុម និង តារាល្បី តន្ត្រីករ យូធូប និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមជាដើម។យោងតាមរបាយការណ៍ក្នុងស្រុក និងរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គម មានមនុស្សតឿមួយក្រុមបានចូលរួមពិធីជប់លៀងនោះផងដែរ ។
មានសមាគមទាក់ទងនិងសុខភាពមួយចំនួននៅ ប្រទេសអេស្ប៉ាញបាននិយាយថាសកម្មភាពនេះជាការ រំលោភលើច្បាប់សិទ្ធិពិការភាព(មនុស្សមានការសម្បទាមិនដូចមនុស្សធម្មតា)នៅក្នុងប្រទេស។នៅក្នុងនោះប្រធានសមាគមន៍សុខភាពមួយហៅកាត់ថា ADEE នៃរដ្ឋ Carolina Puente បាននិយាយថាវាមិនអាចទទួលយកបានទេដែលថានៅក្នុងសតវត្សទី ២១ មនុស្សតឿនៅតែត្រូវបានប្រើប្រាស់សម្រាប់ការកម្សាន្តនៅឯពិធីជប់លៀងឯកជនជាពិសេសនៅពេលដែលបុគ្គលសាធារណៈត្រូវបានចូលរួម។សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់សហគមន៍របស់យើងមិនអាចក្លាយជាប្រភពនៃការកម្សាន្តក្នុងកាលៈទេសៈណាក៏ដោយ”។លោក Jesus Martin Blanco អគ្គនាយកទទួលបន្ទុកសិទ្ធិជនពិការនៅក្នុងក្រសួងសិទ្ធិសង្គមរបស់ប្រទេសអេស្ប៉ាញក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតករណីនេះផងដែរ។
ប្រភព:MSN

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



