
មជ្ឈដ្ឋានបាល់ទាត់ហាក់ប្លែកអារម្មណ៍ និង មានការស្រលាំងកាំងក្រោយការប្រកួតផ្តាច់ព្រ័ត្រកាលពីព្រឹកថ្ងៃនច្ទ ទូរទស្សន៍ដែលបានទទួលសិទ្ធិផ្សាយពានរង្វាន់ Club World Cup ២០២៥ ដែលទើបតែបញ្ចប់នៅថ្ងៃដដែលគឺ DAZN បានធ្វើបទសម្ភាសន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រាប់រូបលោកថាពានរង្វាន់ក្លឹបបាល់ទាត់អាជីពដ៍ធំដែលបានដាក់បង្ហាញនៅសេតវិមានកាលពីខែមីនាគឺនៅតែបន្តទុកនៅទីនោះជារៀងរហូត ខណៈពានដែលបានប្រគល់ជូនថ្ងៃផ្តាច់ព្រ័ត្រកាលពីថ្ងៃចន្ទគឺជាពានទីពីររឺពានថតចម្លងទៅវិញ។
លោកTrump ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៨បានលើកឡើងយ៉ាងដូច្នេះថាៈ មន្ត្រី FIFA ធ្លាប់បានឆ្លើយថា យើងនឹងមិនយកវាទេ។ អ្នកអាចមានវាជារៀងរហូតនៅក្នុង Oval Office(ទីកន្លែងធ្វើការរបស់ប្រធានាធិបតី) ។ យើងកំពុងបង្កើតថ្មី។ ហើយពួកគេពិតជាបានបង្កើតថ្មីមែនដូច្នេះវាពិតជាគួរឱ្យរំភើបណាស់។
ការពិតជាផ្លូវការណ៍FIFA មិនធ្លាប់បានប្រកាសពីគម្រោងបង្កើតពានរង្វាន់ Club World Cup ដល់ទៅពីរដូច្នេះទេ ខណៈដែលទំព័រ Instagram ផ្លូវការរបស់ Chelsea បានបង្ហោះរួមថតអ្នកបើកយន្តហោះប្រចាំក្លឹបកាន់ពាន តែគេមិនដឹងថាវាជាពានថតចម្លង(Copy)ឬអត់?មុនពេលក្រុមចាកចេញដំណើរទៅកាន់ទីក្រុងឡុងដ៍នោះ។
ប្រភព:usatoday

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



