ចាប់តាំងពីពេលចាកចេញពីក្រុមMan.Cityក្នុងតម្លៃ៤០លានផោនមកកីឡាករខ្សែបម្រើស្លាបស្តាំប៉ុន្តែប្រើប្រាស់ជំនាញជើងឆ្វេងសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករដ៏សំខាន់បំផុតរបស់ក្រុមតោខៀវ ដោយបានស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ក្នុង ៩៧ ប្រកួត។ទោះយ៉ាងណាក្រោយបញ្ចេញសមត្ថភាពល្អបំផុតដោយរកបាន២គ្រាប់និង Assist ១លើកក្នុងជំនួបផ្តួល PSG វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Club World Cup តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Cole Palmer បច្ចុប្បន្នមានវ័យ២៣ឆ្នាំត្រូវបានក្លឹបPSG មានបំណងចង់នាំយករូបគេចាកចេញពី Stamford Bridge ទៅកាន់ទឹកដីបារាំងតែម្តង ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សវីដេអូ:

យោងតាមសារព័ត៌មានអេស្ប៉ាញ Fichajes គ្រូបង្វឹក PSG និងប្រធានក្លឹបលោក Nasser Al-Khelaïfi មានមហិច្ឆតាចង់ចុះហត្ថលេខានាំយក Palmer មកកាន់ទឹកដី Parc des Princes ជាមួយការផ្តល់ជូននូវទឹកប្រាក់បំបែកកំនត់ត្រារហូតដល់ទៅ 250 លានអឺរ៉ូពោលគឺច្រើនជាងពួកគេបានបង្កើតកំនត់ត្រាចាស់មិនទាន់មានអ្នកបំបែកនៅឡើយ ក្នុងការនាំយកNeymar មកពី Barcelona កាលពីឆ្នាំ ២០១៧ក្នុងតម្លៃ ២២២លានយូរ៉ូទៅទៀត។

យ៉ាងណាសាម៉ីខ្លួននៅមិនទាន់មានប្រតិកម្មតប នឹងធ្លាប់បានឆ្លើយជាចុងក្រោយថារូបគេមានក្តីសុខជាមួយក្លឹបបច្ចុប្បន្ននិងមានអារម្មណ៍រីករាយដែលបានលេងប្រឈមនឹងក្លឹបធំៗដ៏អស្ចារ្យនោះ។
ប្រភព:Sportbible
វីដេអូ:
