
កាលពីថ្ងៃអង្គារក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបរបស់ពួកគេអោយទៅលេងនៅក្របខណ្ឌលីកកំពូលទីបីទ្វីបអឺរ៉ុប Conference League ឯណោះវិញ ។ គួរកត់សម្គាល់ថាអ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ក្លឹបដោយកាន់បដា និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលរបស់អឺរ៉ុបមួយនេះ។ គួររំលឹកថាក្រុមរហស្សនាមស្ទឹខៀវបានក្លាយជាបេក្ខភាពដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមព្រឹត្តការណ៍ពានធំទីពីរបស់អឺរ៉ុបគឺ Europa League ក្រោយយកឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេជាប្រវត្តិសាស្រ្តនៅក្នុងស្រុក ។ទោះយ៉ាងណាUEFA បានសម្រេចដកសិទ្ធិចូលរួម Europa league បន្ទាប់ពីរកឃើញថាម្ចាស់ក្លឹបបានបំពានច្បាប់កម្មសិទ្ធិពហុក្លឹបនោះព្រោះតែអ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ភាគច្រើននៃក្លឹបបារាំង Lyonផងដែរ ។ ក្លឹប Nottingham Forest ដែលបានបញ្ចប់រដូវកាលឈរនៅលេខរៀងទី7ដែលជាបេក្ខភាពមកពីក្លឹប្រជែងលីកEPLអាចនិងចូលមកជំនួសតំណែងមួយនេះនៅ Europa League ជំនួសវិញ ។
ការពិតច្បាប់របស់ UEFA បានកំណត់ពេលផុតកំណត់នៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2025 ដើម្បីបង្ហាញភស្តុតាងនៃការរៀបចំរចនាសម្ព័ន្ធកម្មសិទ្ធិពហុក្លឹបប៉ុន្តែក្លឹប Crystal Palace បានខកខានចូលមកបំភ្លឺជុំវិញករណីនេះ។Crystal Palace និងបន្តយកសំណុំរឿងរបស់ពួកគេទៅកាន់តុលាការអាជ្ញាកណ្តាល (CAS )ជុំវិញករណីនេះបន្តទៀត ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible