
ប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាអតីតខ្សែបម្រើក្រុមអធិរាជស Real Madrid បានបដិសេធសំណើរប្រាក់ឈ្នួលប្រមាណ ៩ លានអឺរ៉ូ (៧.៨ លានផោន) ដើម្បីលេងក្រោមការដឹកនាំរបស់លោក Jose Mourinho នៅឯក្លឹបតួគី Fenerbahce ។ការពិតសាម៉ីខ្លួនកីឡាករវ័យ ២៩ ឆ្នាំចង់បន្តលេងនៅលីគកំពូលរបស់អឺរ៉ុប ខណៈមានក្លឹបធំៗនៅអ៊ីតាលីដូចជា AC Milan និង Inter Milan បានបន្តរក្សាការតាមដានកីឡាករអន្តរជាតិអេស្បាញរូបនេះជាមួយក្លឹបជាប្រចាំ ។ក្រៅពីនោះមានក្លឹបនៅក្របខណ្ឌ La Liga គឺ Villarreal ក៍បានបង្ហាញពីចំណាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយករូបគេទៅកាន់ទឹកដីអេស្បាញវិញផងដែរ ។គួររំលឹកថាកាលពីរដូវកាលចាស់ Asensio ក្រោមការដឹកនាំរបស់លោក Unai Emery មិនបានផ្ទេរយករូបគេទៅរួមក្រុមជាអចិន្រ្តៃយ៍នោះឡើយ ក្រោយបញ្ចប់ការខ្ចីជើង នៅAston Villa ដោយរកបាន៨គ្រាប់។
កីឡាករដែលមានជំនាញជើងឆ្វេងបានស្ទាត់ជំនាញមានបំណងចង់ចាកចេញពីទឹកដី Parc Des Princes របស់ Paris Saint-Germain ព្រោះតែរូបគេដឹងច្បាស់ថាខ្លួនមិនមែនជាចំណែកនៃការប្រើប្រាស់ក្នុងគម្រោងរបស់ក្លឹបក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Luis Enrique ទៀតទេ។ទោះយ៉ាងណាAsenio មានចេតនាចង់លេងនៅលីកកំពូលធំៗទាំងប្រាំរបស់អឺរ៉ុបទោះបីជាអាចនឹងត្រូវប្រឈមកាត់បន្ថយប្រាក់ឈ្នួលក៍ដោយ។ ហើយមូលហេតុសំខាន់គឺផ្តើមចេញដោយសារតែគ្មានក្លឹបណាអាចផ្តល់ប្រាក់ឈ្នួលសម្រាប់រូបគេដល់ទៅ ១៤ លានអឺរ៉ូ (១២លានផោន / ១៦ លានដុល្លា)ក្នុងមួយឆ្នាំបាននោះ។សម្រាប់ Asensio បានផ្ទេរពីកីឡដ្ឋាន Santiogo Bernabeu មកកាន់ទឹកដី បារាំងកាលពីឆ្នាំ២០២៣ដោយគ្មានតម្លៃខ្លួន(Free Transfer)។
ប្រភព:Goal&Yahoo
វីដេអូ:

Chelsea បានបញ្ចប់កិច្ចសន្យាក្នុងតម្លៃ ៣៧លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាននិយាយថាយ៉ាងដូច្នេះថា៖ ខ្ញុំរំភើបរីករាយណាស់ដែលបានមកទីនេះ។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង […]



