
(អង់គ្លេស)៖ អតីតខ្សែការពារ Axel Tuanzebe របស់ក្លឹបបិសាចក្រហម Manchester United បានដាក់ពាក្យប្តឹងអតីតក្លឹបខ្លួន ដែលបានធ្វេសប្រហែសពីការណែនាំផ្នែកវេជ្ជសាស្រ្ត ពេលរូបគេរបួសនាពេលកន្លងមក។ ទន្ទឹមនឹងនេះ កីឡាករវ័យ ២៧ឆ្នាំ ដែលបានទៅចូលរួមជាមួយ Burnley កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្រឆាំងប្តឹងទៅកាន់ Man United រួចរាល់ហើយកាលពីសប្តាហ៍មុន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សការចោទប្រកាន់នេះដែរ វាបានកើតឡើងនាអំឡុងខែកក្កដា ឆ្នាំ២០២២ ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហារបួសដែលមិនត្រូវបានបញ្ជាក់ ជាមួយនឹងតម្លៃព្យាបាលមានដល់ទៅជាង ១លានផោនឯណោះ។
លើសពីនេះទៀត Tuanzebe ក៏បានទម្លាយថា រូបគេបានផុតសុពលភាពកិច្ចសន្យា ១៩៥ថ្ងៃ នៅ Man Utd មុនពេលត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លឹប Stoke City នាអំឡុងខែមករា ឆ្នាំ២០២៣ ខណៈបានចូលលេងត្រឹម ៥ប្រកួត ។
ទោះជាយ៉ាងណា ទាំងក្លឹប Man Utd និងលោក Simons Muirhead Burton ដែលជាមេធាវីរបស់ Tuanzebe បានធ្វើការបដិសេធមិនធ្វើបទអត្ថាធិប្បាយណាមួយឡើយ នៅពេលមានការសួរទាក់ទងអំពីរឿងនេះពីសំណាក់ BBC Sport៕
ប្រភព៖ BBC



