Close
Featured-Image
លោក Mourinho ខិតជិតការផ្ទេរយកអតីតខ្សែបម្រើឆ្នើម Real Madrid មករួមក្រុម(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ខណៈពេលដែលក្រុម Parisians សម្លឹងចង់ឈ្នះពានរង្វាន់លើកទី៤ក្នុងរដូវកាល 2024/25 សមាជិករបស់ពួកគេម្នាក់គឺ Marco Asensio កំពុងត្រៀមចែកផ្លូវជាមួយ PSG នៅរដូវក្តៅនេះហើយខណៈក្លឹបដែលរូបគេចង់ផ្លាស់ទៅនោះគឺ Fenerbahce។សម្រាប់ខ្សែបម្រើ-ប្រយុទ្ធស្លាបឆ្វេងAsensio បានមកដល់ទឹកដី Parc des Princes ពី Real Madrid ក្នុងឆ្នាំ 2023 ប៉ុន្តែឱកាសចូលលេងមិនទៀងទាត់ទើបរូបគេត្រូវបានក្លឹប Aston Villa ខ្ចីជើងក្នុងខែកុម្ភៈ សម្រាប់យុទ្ធនាការដែលនៅសល់។ ទោះយ៉ាងណាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2026 ជាមួយ PSG។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Fenerbahçe'de Asensio bombası patlıyor! Mourinho bizzat devreye girdi, o süper yıldızla görüştü

Mourinho can't be stopped! Marco Asensio set to join Fenerbahce | Dailysports

សម្រាប់ Aston Villa កីឡាករអន្តរជាតិអេស្បាញវ័យ 29 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 21 លើកសម្រាប់ក្លឹបនៅ Premier League ។ ផ្ទុយទៅវិញឱកាសផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ Aston Villa មិនបានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនបានទេ។

Marco Asensio: How on-loan Aston Villa midfielder could haunt PSG in Champions League - BBC Sport
Asensio ត្រូវបានគេនិយាយថាកំពុងសម្លឹងមើលការចូលរួមក្នុងក្លឹបដែលអាចផ្តល់ឱ្យគាត់នូវនាទីទៀងទាត់នៅលើទីលានមុនពេលការប្រកួត FIFA World Cup ឆ្នាំ 2026 ដែលគ្រោងនឹងធ្វើឡើងក្នុងនាមសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកជាម្ចាស់ផ្ទះរួមគ្នា។

ប្រភព:Yahoo

វីដេអូ:

អត្ថបទទាក់ទង
  • July 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031