Close
Featured-Image
Arsenal ទិញបានកាពីតែនក្រុមប្រជែងលីកមកជំនួសតំណែង Thomas Partey (មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស) Arsenal បានបំពេញការចុះហត្ថលេខា​​​នាំយកខ្សែបម្រើកណ្តាលសញ្ជាតិដាណឺម៉ាក Christian Norgaard ពីក្លឹប Brentford ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៥ លានផោន។កីឡាករវ័យ ៣១ ឆ្នាំរូបនេះនិងចូលរួមជាមួយក្លឹបArsenal ក្នុងតម្លៃបង់ប្រាក់លើកដំបូងចំនូន១០ លានផោន ជាមួយនឹងប្រាក់បន្ថែម ៥ លានផោនទៀតទាក់ទងលើសមត្ថភាព និង លទ្ធផលជាក់ស្តែង ខណៈកាពីតែនក្រុម Brentford បានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំនាំជាមួយនឹងជម្រើសបន្ត១ឆ្នាំទៀត ។Norgaard បានចូលរួមជាមួយ Brentford ពី Fiorentina ក្នុងឆ្នាំ ២០១៩ ហើយបានក្លាយជាកីឡាករសំខាន់ ដោយបានដឹកនាំក្រុមរបស់គាត់ឡើងមកលេងនៅក្របខណ្ឌ EPL និងបានបង្ហាញខ្លួន ១៩៦ប្រកួត។គាត់គឺជាកីឡាករសមាជិកថ្មីទី ៣ របស់ Arsenal នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចព្រមព្រៀងសម្រាប់កីឡាករអេស្ប៉ាញ Martin Zubimendi និង Kepa Arrizabalaga។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Official: Arsenal complete move for Brentford midfielder Norgaard - Just Arsenal News

Arsenal news: Norgaard could be Partey replacement - have your say - BBC Sport

បច្ចុប្បន្នក្រុម Mikel Arteta បានកំពុងដុតដៃដុតជើងពង្រឹងតំបន់បម្រើកណ្តាលអោយបានរឹងម៉ាំ ខណៈពួកគេត្រៀមអនុញ្ញាតិអោយកីឡាករ Thomas Partey ចាកចេញពីទឹកដី Emirates នៅពេលដ៍ខ្លីខាងមុខ។

ប្រភព:BBC

វីដេអូ:

អត្ថបទទាក់ទង
  • July 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031