
ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។
មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara ។ អ្វីដែលជាការព្រួយបារម្មណ៍គឺអវត្តមាននេះបានបញ្ជាក់ពីភាពស្មុគស្មាញមួយកំរិតថែមទៀតសម្រាប់ក្រុមម្ចាស់ជើងឯក Uefa Champion League ដែលស្ទើរតែខ្វះមិនមានកីឡាករមកអាចមកជំនួសបានប្រសិនពួកគេកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រនោះ។
ប្រភព:Bolavip

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


