

ខ្សែការពារជើងចាស់របស់ Fluminense Thiago Silva បានធ្វើការព្រមានដល់ក្លឹប Chelsea មុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup របស់ភាគីទាំងពីរនៅវេលា ម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធទី ៩កក្កដាស្អែកនេះ។Silva ធ្លាប់ចំណាយពេល ៤រដូវកាលលេងអោយក្លឹបអង់គ្លេសបាននិយាយដោយភាពជឿជាក់ថាគាត់នឹងជួយ Fluminense ដើម្បីផ្តួលក្លឹប Premier League ដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍អោយបាន។

ទោះយ៉ាងណាអតីតខ្សែការពារក្រុមសាំបាប្រេស៊ីលបានលើកឡើងយ៉ាងដូច្នេះថាៈ ការរំពឹងទុកខ្ពស់ ការតានតឹងគឺខ្ពស់ដូចគ្នា។ សម្រាប់ខ្ញុំកំពុងផ្តោតនិង ព្យាយាមជួយបុគ្គលិកគ្រូបង្វឹកសម្រាប់ក្លឹបដែលខ្ញុំកំពុងមានវត្តមានបច្ចុប្បន្ននេះ។ទោះបីជាធ្លាប់បានចំណាយពេលប្រកបអាជីពនៅទីនោះប៉ុន្តែយើងត្រៀមខ្លួនសម្រាប់ការប្រកួតនេះ។ ខ្ញុំគិតថាវាជារឿងសំខាន់បំផុត អ្នកដឹងទេ?ខ្ញុំមិនស្គាល់គ្រូបង្វឹកលោក Enzo Maresca ច្បាស់នោះទេ ប៉ុន្តែខ្ញុំស្គាល់កីឡាករជាច្រើននៅទីនោះ ខ្ញុំនិយាយជាមួយពួកគេជារៀងរាល់សប្តាហ៍ ពួកគេមួយចំនួន(អតីតមិត្តរួមក្រុម)នៅអារម្មណ៍ស្និទ្ធស្មាលនឹងខ្ញុំណាស់។
ប្រភព:Dailypost
វីដេអូ:



