

អតីតខ្សែប្រយុទ្ធក្រុម Real Madrid លោក Antonio Cassano បានបង្ហាញពីការចាប់អារម្មណ៍ និង ជម្រុញអោយក្លឹប Napoli ចុះហត្ថលេខាលើខ្សែបម្រើស្លាបក្រុម Atalanta កីឡាករ Ademola Lookman មករួមក្រុមមុនរដូវកាលថ្មីចាប់ផ្តើម ។សម្រាប់ Cassano ជឿជាក់ថាកីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិកសញ្ជាតិនីហ្សេរីយ៉ានឹងក្លាយជាកំលាំងថ្មីដ៍មុតស្រួចបន្ថែមទៀតសម្រាប់ក្រុមលោក Antonio Conte ខណៈក្រុមម្ចាស់ជើងឯកអ៊ីតាលី Napoli បច្ចុប្បន្នកំពុងស្វែងរកកីឡាករសំខាន់ម្នាក់មកជំនួសកីឡាករ Khvicha Kvaratskhelia ដែលបានផ្លាស់ទៅ Paris Saint-Germain កាលពីប៉ុន្មានខែមុនរួចមក។

លោក Cassano អតីតកីឡាករក្រុមអសូរីអ៊ីតាលីត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថាៈ ប្រសិនខ្ញុំជាគ្រូបង្វឹកខ្ញុំនឹងបំពេញការនាំយក Lookman ព្រោះគាត់ប្រៀបបីដូចជាទំនិញដែលពោរពេញដោយគុណតម្លៃ និង ជារឿងដ៏រំភើបមួយ។ព្រោះជាក់ស្តែងយើងបានឃើញទាំងអស់គ្នាហើយថាការប្រើប្រាស់ល្បឿនរត់ ការបង្កើតឱកាសស៊ុតបាល់បញ្ចូលទី និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ពិតជាអស្ចារ្យដូចជាលោក Gian Piero Gasperini ដូច្នេះដែរ។ស្របពេលកិច្ចសន្យារបស់ Lookman ជាមួយ Atalanta មានសុពលភាពដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២៧ កន្លងមកទាំង Napoli ខ្លួនឯង និង ក្លឹបនៅលីកកំពូលអង់គ្លេសគឺកាំភ្លើងធំ Arsenal សុទ្ធតែបង្ហាញការចាប់អារម្មណ៍សមត្ថភាពរបស់ Lookman ដូចគ្នា។
សម្រាប់ Napoli បច្ចុប្បន្នបានបំពេញការចុះហត្ថលេាខានាំយកខ្សែបម្រើកណ្តាលដ៍មានបទពិសោធនឹមករួមក្រុមគឺ Kevin De Bryne ដោយគ្មានតម្លៃខ្លួន ក្រោយពីMan.City មិនបានបន្តកុងត្រាថ្មីដល់រូបគេ ខណៈតំបន់បម្រើមានកីឡាករឆ្នើមវ័យក្មេងរួចជាស្រេចមានដូចជា Scott Mctominay ជាដើមនោះ។
bjr
ប្រភព:Dailypost



