
(USA)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល១ទៀតគឺ Fluminense ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ៨ក្រុមនៃពាន៤ឆ្នាំម្តងនេះ តាមរយៈការយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីល ដោយលទ្ធផល ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតផងដែរនោះ។
គួរបញ្ជាក់ផងដែរថា អង់គ្លេសនៅសល់តែតោខៀវ១គត់ ដែលបានឡើងដល់វគ្គបន្តបន្ទាប់ ខណៈដែល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Al-Hilal។ ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ New Jersey ដើម្បីប្រជែងកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



