Close
Featured-Image
អតីតកីឡាករ Arsenal ម្នាក់ ជាប់បទចោទប្រកាន់៥ករណី ដោយ១ករណីទាក់ទងនឹងបទរំលោភ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើការពារកណ្តាល Thomas Partey កំពុងរងបណ្តឹង ៥ករណីផ្សេងគ្នា ដោយក្នុងនោះមាន ១ករណីទាក់ទងនឹងបទរំលោភសេពសន្ថវៈ។ ក្រុមមន្រ្តីប៉ូលីសហព័ន្ធបានរាយការណ៍ថា បណ្តឹងទាំងនោះគឺបានកើតឡើងនៅចន្លោះឆ្នាំ២០២១-២០២២ ទៅលើស្រ្តី ៣រូប ហើយក្នុងនោះមានស្រ្តី ១រូបបានចោទប្រកាន់ ២ករណីផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Thomas Partey, 32, wakes up unemployed after shock Arsenal exit as Premier League stars officially become free agents | The Sun

ទោះជាយ៉ាងមេធាវីរបស់អតីតខ្សែការពារ និងបច្ចុប្បន្នស្ថិតក្នុងក្រុមជម្រើសជាតិហ្គាណា មានវ័យ ៣២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងស្វាគមន៍រាល់ដំណោះស្រាយ ដើម្បីស្តារកិត្តិយសឡើងវិញ។ បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលីសបានទទួលបណ្តឹងករណីរំលោភដំបូងទៅលើ Partey ដែលទើបចប់កិច្ចសន្យាជាមួយ Arsenal កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីចូលរួមតាំងពីឆ្នាំ២០២០។

Thomas Partey transfer: Arsenal midfielder eyed by Barcelona

គួរជម្រាបផងដែរថា Partey បានចូលលេង ១៣០ប្រកួត នៅលីគ Premier League ជាមួយក្រុមរបស់លោក Mikel Arteta ដោយស៊ុតបាន ៩គ្រាប់ និងជាង ៥០ប្រកួតជាមួយជម្រើសជាតិហ្គាណា និងបានលេងស្ទើរគ្រប់ប្រកួតជម្រុះ World Cup ២០២៦៕

ប្រភព៖ BBC

អត្ថបទទាក់ទង
  • July 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031